ភ្នំពេញ ៖ បង្គោលភ្លើងមួយដើមឆ្លងចរន្តអគ្គិសនីទុរស្សេចេញជាអណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យបាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១៥ខែ
មិនាឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវលេខ៩៥កែងផ្លូវលេខ៣៧៦ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ហេតុការណ៍ទុរស្សេចរន្តអគ្គីសនីនេះក៏ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចគ្រប់គ្រងស្ថានការបានទាំងស្រុងដោយប្រើបំពង់ពន្លត់អគ្គីភ័យបាញ់អស់ចំនួន២បំពង់ ហើយរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងក៏បាន បាញ់ពន្លត់ផងដែរ។





































