អគ្គិភ័យ បានឆាបឆេះបូជីនីយដ្ឋាន ណូវ៉ូដឺវិជី ដ៏ល្បាញល្បី តាំងពីសតវត្សរ៍ទី១៦ របស់ប្រជាជាតិរុស្ស៊ី និង ត្រូវ បានដាក់ជាសម្បត្តិ បេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ កាលពីឆ្នាំ ២០០៤ បណ្តាលឲ្យមានការខូចខាត យ៉ាងដំណំ កាលពីវេលាម៉ោង ១០ និង៤១នាទី
យប់ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៥ ។ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ នេះទៀតថា តួប៉ម ណូវ៉ូដឺវិជី មាន ភាពចាស់ទ្រុឌទ្រោម ណាស់ទៅហើយ ដោយសារតែអាយុកាល ជាង៥សតវត្សរ៍មកនេះ ហើយកាលពីពេលថ្មីៗនេះ ស្ថាប័នបេតិកភណ្ឌ ជាតិរុស្ស៊ី បានសម្រេចឲ្យមានការជួសជុលឡើងវិញ ប៉ុន្តែ ទំនងជាការជួសជុលខុសបច្ចេកទេសហើយ ទើបបណ្តាល ឲ្យកើតជាអគ្គិភ័យ នាំឲ្យខូចខាតលើសដើមបែបនេះ ។
គួរបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះ ជុំវិញតួប៉មនោះប្រមាណ ១០០ម៉ែត្រការ៉េ ហើយចំពោះ មូលហេតុ នៃឆាបឆេះ ច្បាស់លាស់ មិនទាន់មានការប្រកាសពីអាជ្ញាធរឡើយ ៕