មេដឹកនាំមួយរូប នៃក្រុមឧទ្ទាមបំបែកខ្លួន និងកងការពាររបស់គេចំនួន ៤នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែមីនា នៅក្នុងទីក្រុង សាន់តូស ភាគខាងត្បូង ប្រទេសហ្វីលីពីន ។ នេះបើតាមការអះ អាង ពីយោធាហ្វីលីពីន ក្រោយបញ្ចប់ប្រតិបត្តិការ នៅ
ថ្ងៃចន្ទ ទី១៦ ខែមីនា នេះ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់សម្តី ពីអ្នកនាំពាក្យយោធាហ្វីលីពីន ចូអាន ផេទីងឡាយ ថា ស្ថាបនិក នៃ ចលនាអ៊ីស្លាម ដើម្បីយុត្តិធម៌គឺលោក ម៉ូហាម៉េដ អាលី តាមបាកូ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមេដឹកនាំរូបនេះ បានផ្តាច់ ខ្លួនទៅបង្កើតចលនាមួយទៀត ដែលមានឈ្មោះថា ក្រុមប្រយុទ្ធដើម្បីសេរីភាពអ៊ីស្លាម បាងសាមូរ៉ូ ។
គួរបញ្ជាក់តាមសម្តី អ្នកនាំពាក្យថា លោក តាមបាកូ បានជិះម៉ូតូ តាមដងផ្លូវអមដំណើរ ដោយ អ្នករួមក្រុម ៤នាក់ ផ្សេងទៀត ហើយបន្ទាប់មកក្រុមលោក ក៏ត្រូវបានយោធាស្ទាក់ចាប់បាន កាលពីវេលាម៉ោង ៩ យប់ថ្ងៃអាទិត្យតែម្តង ស្ថិតនៅសង្កាត់ កាលុងប៉ាង នៃទីក្រុង សាន់តូស របស់ខេត្តផេទីងឡាយ ភាគខាងត្បូងប្រទេស ។
ការចាប់ខ្លួនមេដឹកនាំដ៏សំខាន់ ខាងលើនេះ យោធាក៏បានរឹបអូសផងដែរ នូវគ្រាប់បែកដៃបី គ្រាប់ និង អាវុធចំនួនបី ដើម ៕