0

អ៊ីរ៉ាក់​រំដោះ​ទីតាំង​ទាំងឡាយ​ពី​ក្រុម អ៊ិធ​ស្លាម​បង្កើត​រដ្ឋ​ក្នុង​រយៈពេល​៧២ ម៉ោង​
​អ៊ីរ៉ាក់​និង​សម្ពន្ធ​មិ​ត្ដ​បានចាប់ផ្ដើម យុទ្ធនាការ​វាយប្រហារ​កម្ចាត់​ក្រុម​អ៊ិ​ល​ស្លាម បង្កើត​រដ្ឋ​ដណ្ដើម​ទីក្រុង TiKrit មក​គ្រប់ គ្រង​វិញ ។​​សារព័ត៌មាន AFP បាន​ដកស្រង់ សម្ដី​មេដឹកនាំ​កម្លាំង​f2

ក្រុម​ជនជាតិ​ភាគ តិច Badr បានឱ្យដឹងថា យុទ្ធនាការ​វាយ ប្រហារ​នោះ​នឹង​អូសបន្លាយ​មិន​លើសពី ៧២​ម៉ោង​នោះឡើយ​ក្នុង​ការរំដោះ​ទីក្រុង TiKrit ពី​ដៃ​ក្រុម​អ៊ិ​យ​ស្លាម​បង្កើត​រដ្ឋ ។​
​កម្លាំង​ទាហាន​អ៊ីរ៉ាក់​រួមជាមួយ​កម្លាំង ក្រុម​ទា​ហា​កុលសម្ព័ន្ធ​បង្កើត​ទៅជា​កម្លាំង ដ៏​ខ្លាំង​មួយ​ក្នុង​ការបណ្ដេញ​ក្រុម​អ៊ិ​ា​ស្លាម បង្កើត​រដ្ឋ​ដណ្ដើម​ទឹកដី​មក​គ្រប់គ្រង​វិញ​។ កាល​ដណ្ដើម​នោះ​មិនមែនជា​រឿង​ងាយ ស្រួល​ឡើយ​ដោយ​ក្រុម IS បាន​ទប់ទល់ ដោយ​បង្កៃ​មីន​គ្រាប់បែក​នៅតាម​ច្រក ផ្លូវ​សំខាន់ៗ​ដែល​ទាហាន​អ៊ីរ៉ាក់​វាយ​ចូល​។ ក្រុម IS បាន​លាក់ខ្លួន​ហើយ​ប្រើប្រាស់ កាំភ្លើង​បាញ់រះ​ទៅលើ​ទាហាន​សម្ពន្ធ​មិ​ត្ដ អ៊ីរ៉ាក់ ។​

f1
​នៅ​តំបន់​ភាគ​ខាងជើង​ទីក្រុង Tikrit ច្រក​ផ្លូវ​តែមួយគត់​ដែល​ចូលទៅ​កាន់ ទីក្រុង​ត្រូវ​ក្រុម IS បង្កៃ​គ្រាប់មីន​គ្រប់​ទី កន្លែង ។ ក្រុម​នេះ​ក៏បាន​លាក់ខ្លួន​នៅលើ ដំបូលផ្ទះ​ប្រើ​កាំភ្លើង​បាញ់រះ​ពេល​ក្រុម IS ចូល​មកដល់​ពួកគេ​នឹង​បាញ់ប្រហារ តែម្ដង ។​
​កាលពី​២​សប្ដាហ៍​កន្លង​កម្លាំង​ទាហាន អ៊ីរ៉ាក់​ប្រមាណ​៣​ម៉ឺន​នាក់​បាន​ប្ដេជ្ញា​វាយ ប្រហារ​ដណ្ដើម​ទីក្រុង Tikrit មកវិញ ក្រោយពេល​ធ្លាក់ចូល​ដៃ​ក្រុម IS តាំងពី ខែមិថុនា ឆ្នាំ​២០១៤ ។​
​សារព័ត៌មាន CNN បាន​ផ្សព្វផ្សាយ ថា កម្លាំង​ទាហាន​អ៊ីរ៉ាក់​មានសង្ឃឹម ដណ្ដើម​ទីក្រុង​នោះ​មកវិញ​ដោយសារ តែ​ការប្ដេជ្ញា​របស់​កម្លាំង​ទាហាន​សម្ពន្ធ មិ​ត្ដ​ដឹកនាំ​ដោយ​អ៊ីរ៉ាក់​នោះ ។

f4

 

ក្នុងការ វាយប្រហារ​នេះ​អ៊ីរ៉ាក់​មិនបាន​ស្នើ​ដល់ សម្ពន្ធ​មិ​ត្ដ​វាយប្រហារ​ក្រុម IS ដែល ដឹកនាំ​ដោយ​អាមេរិក​នោះឡើយ ដោយ សារ​តែ​ប្រសិទ្ធភាព​នៃ​ការវាយប្រហារ របស់​អាមេរិក​មាន​តិចតួច​ដោយ​គ្រាន់ តែ​វាយប្រហារ​ពីលើ​ដែនអាកាស​ធ្វើឱ្យ ក្រុម​នេះ​មានឱកាស​រត់គេច​ទៅ​បង្កបង្កើត ទីតាំង​ថ្មី ។​
​កន្លងមក​អ៊ីរ៉ាក់​បានបង្ហាញ​ការខឹង សម្បា​ជាមួយ​អាមេរិក​ដោយសារតែ​អា មេ​រិ​ក​បានធ្វើឱ្យ​បែកធ្លាយ​គម្រោងការ បរិច្ឆេទ​វាយប្រហារ​ធ្វើឱ្យ​ក្រុម IS មាន ឱកាស​ទប់ទល់​វិញ​៕