រដ្ឋាភិបាល Vanuatu កាលពីទី១៥ ខែមីនា ឆ្នាំ២០១៥ បានប្រកាសអាសន្ន ក្រោយខ្យល់ព្យុះឈ្មោះ Pam វាយប្រហារ បំផ្លាញអាយុជីវិតនិងទ្រព្យសម្បត្ដិយ៉ាង ដំណំនៅក្នុងប្រទេសនេះ ។ សារព័ត៌មាន AFP បានដកស្រង់របាយការណ៍បណ្ដុះ អាសន្នបានឱ្យដឹងថា ខ្យល់ព្យុះ
បានសម្លាប់ មនុស្ស៤៤នាក់ ។ ការិយាល័យគ្រប់ គ្រងគ្រោះមហន្ដរាយប្រទេសកោះបាន Vanuatu បញ្ជាក់ថា នៅរដ្ឋធានី Port Vila មានអ្នកស្លាប់៦នាក់ផងដែរ ។
នៅពេលនេះក្រុមជួយសង្គ្រោះកំពុង តែដកស្រង់តួលេខឱ្យបានច្បាស់លាស់ ពីអ្នកស្លាប់និងបាត់ខ្លួន ក៏ដូចជាខូចខាត ទ្រព្យសម្បត្ដិ ។ សកម្មភាពជួយសង្គ្រោះជួបផលលំបាក យ៉ាងខ្លាំងដោយសារតែប្រទេសនេះស្ថិត នៅលើកោះតូចធំដល់ទៅ៨៣កោះ ហើយ ប្រព័ន្ធទំនាក់ទំនងត្រូវបានកាច់ផ្ដាច់ស្ទើរ ទាំងស្រុងក្រោយខ្យល់ព្យុះ ។
តាមអង្គការមនុស្សធម៌អន្ដរជាតិ បានឱ្យដឹងថា ព្យុះ Pam មានល្បឿនខ្យល់ រហូតដល់ទៅ៣០០គីឡូម៉ែត្រក្នុងមួយ ម៉ោងបានបក់បោកឆ្លងកាត់ប្រទេស Vanuatu ធ្វើឱ្យភូមិ-ស្រុកជាច្រើនរង ការកម្ទេចផ្ទះសម្បែងទាំងឡាយក្លាយ ទៅជាគំនរបាក់បែក ដើឈើតូចធំដួល រលំពាសពេញផ្លូវ ។ និយាយរួមភូមិ- ស្រុកជាច្រើនត្រូវខ្យល់ព្យុះធ្វើឱ្យរៀបស្មើ ដល់ដី ។ អង្គការ Oxfam បានឱ្យដឹងថា ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅទីក្រុង Port Vila រហូតដល់៩០ភាគរយរងការ បំផ្លាញ ។ អគ្គនាយកអង្គការ Oxfam បានបញ្ជាក់ថា នេះខ្យល់ព្យុះទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មាននៅក្នុងតំបន់ ហើយ ពិភពលោគចាំបាច់ត្រូវតែរួមដៃជួយ សង្គ្រោះពលរដ្ឋ Vanuatu ។ តំណាងមូល និធិកុមារអន្ដរជាតិបានឱ្យដឹងថា ពលរដ្ឋ Vanuatu រស់នៅក្នុងស្ថានភាពខ្វះខាត
ស្បៀងអាហារ គ្មានអគ្គិសនីប្រើប្រាស់…។ ប្រធានាធិបតី Vanuatu លោក Baldwin Lonsdale បានអំពាវនាវជាផ្លូវការដល់ សហគមន៍អន្ដរជាតិផ្ដល់ជំនួយមនុស្ស ធម៌ជាបន្ទាន់។ បច្ចុប្បន្នប្រទេសជាច្រើន បានសន្យាផ្ដល់ជំនួយជាបន្ទាន់ដល់ប្រទេស នេះក្នុងនោះអង់គ្លេសសម្រេចផ្ដល់ជំនួយ ២,៨លានអឺរ៉ូ, អឺរ៉ុបផ្ដល់ជំនួយ១លានអឺរ៉ូ, អូស្ដ្រាលី៣,៥លានអឺរ៉ូនិងប្រទេសជាច្រើន ទៀតក៏បានផ្ដល់ជំនួយ ។
គណៈប្រតិភូរបស់អង្គការសហប្រជា ជាតិនឹងធ្វើដំណើរទៅកាន់ប្រទេសនេះ ដើម្បីវាយតម្លៃពីការខូចខាតក្រោយខ្យល់ ព្យុះ Vanuatu វាយប្រហារ ៕
https://www.youtube.com/watch?v=BBFC1ocNL6o