៤៩​នាក់​ស្លាប់ បន្ទាប់ពី​រថយន្តក្រុង បើក​ធ្លាក់​ជ្រោះ នៅ​ប្រេ​ស៊ី​ល

0

​រថយន្តក្រុង​ធុន​ធំ​មួយគ្រឿង ដឹក​មនុស្ស​ជិត ៥០​នាក់ បាន​រអិល​ធ្លាក់​ចូលក្នុង​ជ្រលង ក្បែរ​ដងផ្លូវ នៅ​ប្រទេស ប្រេ​ស៊ី​ល កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ បណ្តាល​ឲ្យ​អ្នកដំណើរ នៅលើ​នោះ​ទាំងអស់ បាត់បង់​ជីវិត គួរ​ឲ្យ​សង្វេគ ជាទីបំផុត ។​​ទីភ្នាក់ងារ​ព័ត៌មាន ចិន​ស៊ិន​ហួ ចេញផ្សាយ h2

នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា នេះ បន្តទៀតថា គ្រោះ ថ្នាក់​បានកើត​ឡើង​នៅ​រដ្ឋ សាន់​តា កាតា​រី​ណា ភាគខាងត្បូង​ប្រទេស​ប្រេ​ស៊ី​ល ដោយ​តំណាក់កាល​ដំបូង ប៉ូលិស​បាន​សន្និដ្ឋានថា នេះ​ទំនងជា អ្នកបើកបរ បាន​បញ្ជា​រថយន្ត​គេច​ពី រថយន្ត​ផ្សេងទៀត ដែល​បើកបរ​បញ្ច្រាសទិស​គ្នា លើ​ដងផ្លូវ ដែល​អមដោយ​ជ្រោះ ភ្នំ ។​

h3
​គួរ​បញ្ជាក់ថា ជ្រលង​ជ្រោះ តាម​ដងផ្លូវ​ដែល​រថយន្ត​ធ្លាក់ចូល​នោះ គឺមាន​ជម្រៅ​រហូតដល់​ទៅ ជាង ១០០​ម៉ែត្រ​ឯណោះ ទើប​វា​បណ្តាល​ឲ្យ​មនុស្ស​ទាំងអស់ ៤៩​នាក់ គ្មាន​នរណា​អាច​រស់រាន មានជីវិត ក្រោយ​គ្រោះថ្នាក់​ដ៏​អកុសល​នោះ​៕