កំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងពេលកំពុងជិៈម៉ូតូបានប៉ះទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀតដែលជិៈទន្ទឹមគ្នា បណ្តាលអោយជ្រុលចង្កូតទៅខាងឆ្វេងដៃ បុកជាមួយ រថយន្តមួយគ្រឿងទៀតក្នុងដំណើរច្រាស់ទិសគ្នា ។ គ្រោះថ្នាក់នេះ
បានកើតឡើងនៅវេលាម៉ោង ៦និង ៣០នាទីល្ងាច ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៥ នៅលើផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៤ និងលេខ៤៥ ស្ថិតក្នុង ភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ។ លោក ដួង ហុង អធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានអោយដឹងថា៖ ជនរងគ្រោះមានឈ្មោះ ជរ សុគារ៉ា អាយុ២២ឆ្នាំ មានទីលំនៅ ភូមិជំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ជិៈម៉ូតូម៉ាក ហុងដា ឌ្រីម សេរី០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E. 3311
លោក អធិការបានអោយដឹងទៀតថា៖មុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូ ក្នុងដំណើរពីត្បូងមកជើង លុះ មកដល់ចំណុចកើតហេតុ បានបើកវ៉ានិងម៉ូតូមួយគ្រឿងទៀតក្នុងដំណើរស្របទិសគ្នា ហើយក៏បានទាក់ដៃចង្កូតម៉ូតូជាមួយគ្នា បណ្តាលអោយម៉ូតូជនរងគ្រោះច្រឡោតមកឆ្វេងដៃ ស្របពេលជាមួយគ្នានោះ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៣តោន គ្មានស្លាកលេខ បើកបរដោយជនពុំស្គាល់ឈ្មោះបើកមកពីមុខក្នុងដំណើរច្រាស់ទិសគ្នា ក៏បានបុកជាមួយម៉ូតូពេញទំហឹងតែម្តងបណ្តាល អោយជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូបានអូសជាប់រថយន្ត ជាង១០ម៉ែត្រ អ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ទុករថយន្តចោលនៅកម្នលែងកើតហេតុ។

ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទានតាមប្រពៃណីនៅលំនៅ ដ្ឋាន។រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលនាំយកមករក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលខេត្ត កាសងសំនុំរឿងរង់ទុកដោះស្រាយតាមផ្លូវច្បាប់៕



































