ខេត្តពោធិ៍សាត់; ពីថ្ងៃនៅស្រុកបាកានលើកំណាត់ផ្លូវជាតិលេខ មានករណីគ្រោះថ្នាក់ចរាចរណ៍ពីករណីបណ្ដាលឲ្យមានមនុស្សពីអ្នករងរបួសធ្ងន់ធ្ងរ ដោយករណីទី១គឺអ្នកបើកម៉ូតូទៅបុកនិងគោយន្តពីក្រោយនិងករណីទីពីគឺរថយន្តទៅបុកអ្នកជិះកង់ស្របទិសពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ស្រី្តជិះកង់៕
មើតាមនគរបាលចរាចរណ៍ស្រុកបាកានបានឲ្យដឹងថា មានបុរសម្នាក់អាយុ ៣២ឆ្នាំ រស់នៅភួមិដូងជ្រុំ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់ បានជិះម៉ូតូប្រភេទC១២៥ពណ៍ខ្មៅស្លាក់លេខកំពង់ចាម ១F ៣៦-៤៩ ក្នុងទិសដៅពីលិចទៅកើតដោយប្រើប្រាស់ល្បឿនលឿនលើផ្លូវជាតិលេខ៥៕ ខណះពេលដែលមកដល់ចំនុចកើតហែតុចន្លោះគីឡូមែ៉ត២០២និង
២០៣ ក្នុងភួមិឃុំត្រពាំងជង ស្រុកបាកា ខេត្តពោធិ៍សាត់ ទំជាបុរសនោះបាត់ម្ចាស់កាដោយវាក់និងអ្នកបើកគោយន្តម្នាក់ឈ្មោះ ហុក ខែមរិន អាយុ៥១ឆ្នាំ នៅឃុំកើតហែតុ នៅខាងមុខស្របទិសនោះ ក៍បុរសបើកម៉ូតូនោះទៅបុកគោយន្តពីក្រោយទាំងកម្រោលពេញទំហឹងបណ្ដាលឲ្យបុរសបើកម៉ូតូនោះរងរបួសធ្ងន់ធ្ងរតែម្ដង៕
នគរបាលចរាចរណ៍ផ្លូវគោកនៅស្រុកបាកានបានបន្តឲ្យដឹងទៀតថា រំលងបានតែមួយថ្ងៃនៅថ្ងៃទី១៥ខែមិនាឆ្នាំ២០១៥ វេលាមោ៉ង៥និង១០នាទីល្ងាច នៅលើផ្លូវជាតិលេខ៥ដែរ ត្រង់ចន្លោះគីឡូមែ៉ត ១៩៧និង១៩៨ ក្នុងភួមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ៕ ក៍មានរថយន្តមួយគ្រឿងប្រភេទនីសាន់ពណ៍ស្លែរមួយគ្រឿងពាក់ស្លាក
លេខពោធិ៍សាត់ ២A ១៥-១២ បើកបរដោយឈ្មោះ សុខ ភក្តី ភេទស្រីអាយុ៣២ឆ្នាំរស់នៅភួមិពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នោះ បានបើករថយន្តទៅបុកពីក្រោយនិងអ្នកដំណើរម្នាក់ឈ្មោះ ហាង ឈុំ អាយុ៥២ឆ្នាំរស់នៅភួមិស្ដុកស្វាយ ឃុំកើតហែតុ ដែលកំពុងជិះកង់ទិសដៅពីកើតទៅលិច បណ្ដាលឲ្យស្ត្រីជិះកង់នោះរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅកាន់មន្ទីពេទ្យសង្គ្រោះតែម្ដង៕
នគរបានចរាចរណ៍ស្រុកបាកានក៍បានឲ្យដឹងក្រោយពេលវាស់វែងរូចរាល់ដើមិបីយកវត្ថុតាងទៅរក្សាទុកបណ្ដោះអាសន្នបានបញ្ជាក់ឲ្យដឹងថា មូលហែលដែលនាំឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងពីលើកកើតឡើងបណ្ដាលឲ្យមានមនុស្សប្រុសស្រីពីនាក់របួសធ្ងន់ធ្ងរបែបនេះ គឺដោយសាតែបើកបរប្រើប្រាស់ល្បឿនលឿន៕



































