រថភ្លើង​កិន​មនុស្ស​ដាច់​ជា​ពី​កំណាត់

0

​ប្រែភាសា ប៊ុន រដ្ឋា ៖ បុរស​ម្នាក់​ត្រូវបាន រថភ្លើង​កិន​ដាច់​ជា​ពី​កំណាត់ ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង ៩.៣០​នាទី ថ្ងៃទី ៣០ .០៣.២០១៤ នៅ ភូមិ ៣ ឃុំ លាំ​ប្លា​ម៉ាស ស្រុក​លាំ​ប្លា​ម៉ាស ខេត្ត​បុរី​រ័​ម ក្រោយពី​ទទួល ពត៌មាន ថា​មាន ករណី​បុរស​ម្នាក់ ត្រូវបាន​រថភ្លើង​កិន​ដាច់​ជា ២​កំណាត់ ក៏ត្រូវ​បាន ក្រុម​សមត្ថកិច្ច មូលដ្ឋាន និង​អាសា​ម៉ាក់ របស់​មន្ទីរពេទ្យ លាំ​ប្លា​ម៉ាស ចុះទៅពិនិត្យ​កន្លែងកើតហេតុ​ភ្លាមៗ​។​ ​

តាម​ការ​ឲ្យ​ដឹង​ពី សមត្ថកិច្ច​បានបញ្ជាក់​ថា ហេតុ​ការ​ដែលមាន​សាកសព ត្រូវ​រថភ្លើង​កិន​ដាច់​ជា​២​កំណាត់​នោះ គឺ​នៅ​ចម្ងាយ​ពី ស្ថានីយ៍​រថភ្លើង ប្រមាណ​២​គីឡូម៉ែត្រ គឺជា​បុរស​វ័យ​ចំណាស់ វ័យ​ប្រមាណ ៥០​ទៅ ៦០ ឆ្នាំ ត្រូវបាន​ក្បួន​រថភ្លើង​ខ្សែ ខេត្ត​នគ​រាជ​ស៊ី​ម៉ា ទៅ​បុរី​រ៉ាំ បណ្តាល​ឲ្យ​រាងកាយ​ទាំង មូល​ត្រូវបាន​ដាច់ចេញពី គ្នា ត្រូវបាន​សមត្ថកិច្ច ប្រមូល​សាកសព ។​ ​

តាម​ប្រព​ភព​ពត៌មាន ដែល​ត្រូវបាន​សាក្សី​ឃើញ​ហេតុការណ៍ និយាយថា បុរស​ដែល​ស្លាប់ គឺជា​បុរស​ម្នាក់ ដែល​ដើរ​ទៅមក ជុំវិញ​ស្ថានីយ៍រ​ថ្លើង ប្រមាញ​២.៣​ថ្ងៃ ពេលខ្លះ​បាន​ដើរ​តាម​ដែក​ផ្លូវ​រថភ្លើង របៀប​ដូចជា មនុស្ស​វិកល​ច​រិ​ក ទើបបានជា​មិនមាន​អ្នកណា​ចាប់ អារម្មណ៍ ក្រោយមក​ទើប​ដឹងថា បាន​ស្លាប់​ដោយសារ រថភ្លើង​កិន នៅពេលនេះ សមត្ថកិច្ច បាន​កំពុងតែ​ស្រាវជ្រាវ រក​សាច់ញ្ញាតិ ។​ ​617304 617305 617303