​រថយន្ត​FORLAND ពន្លះ​ម៉ូតូ​ឌ្រី​ម​០១២ រងរបួស​ធ្ងន់​-​ស្រាល​៤​នាក់

0

​ខេត្ត​ប៉ៃលិន​៖ រថយន្ត​forland​មួយគ្រឿង ដែល​គេ​ស្កាល​ថា​ជា​របស់​ម្ចាស់​សៃ​ឡូ ឡេង សោ​ភ័​ណ្ឌ បត់​មិន​មើល​ក្រោយ បណ្តាល​ឲ្យ​កៀរ​ម៉ូតូ​មួយគ្រឿង ដែល​បើកបរ​ស្រប់​ទឹ​ស​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ស្រាល​៤​នាក់​ម៉ែកូន ។ ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤ និង​៤០​នាទី រសៀល ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។
​ជនរងគ្រោះ​ដែល​រងរបួស​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​នេះ​ទី​១ ឈ្មោះ ឡាយ រ៉ា​ន់ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រួវ​ជា​ម្តាយ រងរបួស​សន្លប់​និង​កន្លែង ,​ទី​២ ឈ្មោះ​ឳ​ន ចាប ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូន របួសស្រាល ,​ទី​៣ ឈ្មោះ​ឳ​ន ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រួវ​ជា​កូន របួស​បែក​មុខ​download

បែក​មាត់​(​ធ្ងន់​) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម​០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន​1A-8323 បើកបរ​ពី​កើត ទៅ​លិច ,​និង​ទី​៤​ឈ្មោះ ឳ​ន ពៅ ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ជា​កូន របួស​ពក​ក្បាល រលត់​ដៃជើង ។ ជនរងគ្រោះ​រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំ​ណែ​ល​រថយន្ត​បង្ក​ម៉ាក​Forland ពណ៌​ខៀវ ពាក់​ស្លាក​លេខ ប៉ៃលិន​3A-0254 រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្រាល តៃកុង​គេចខ្លួនបាត់ ។​download (4)

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ជិៈ​គ្នា​៤​នាក់ ដោយ​ធ្វើដំណើរ​ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​មធ្យម ជាមួយ​រថយន្ត​បង្ក​ម៉ាក​forland ពណ៌​ខៀវ ហើយក៏​វ៉ា​រថយន្ត​បង្ក​នេះ បន្ទាប់មក​ស្រាប់តែ​រថយន្ត​បង្ក​នោះ​វ៉ា​ម៉ូតូ​វិញ ។​ប្រភព​បន្តទៀតថា​៖ លុះ​មកដល់​ចំណុចកើតហេតុ ស្ថិតនៅ​ទល់មុខ​សៃ​ឡូ ឡេង សោ​ភ័​ណ្ឌ ស្រាប់តែ​រថយន្ត​បង្ក បត់​ចូល​សៃ​ឡូ ដោយ​មិនបាន​មើល បណ្តាល​ឲ្យ​ប៉ះចំ​ម៉ូតូ​ឌ្រី​ម​ដែល​ឌុប​គ្នា​៤​នាក់ ខ្ទាត​មនុស្ស​ចេញពី​ម៉ូតូ រងរបួស​ទាំងអស់គ្នា ចំណែក​តៃកុង​រថយន្ត​បង្ក ត្រួវបាន​គេចខ្លួន បាត់ស្រមោល ។ ប្រភព​ពត៌មាន​បន្តថា​៖ រថយន្ត​ម៉ាក​Forland​ពណ៌​ខៀវ​នេះ ជា​របស់លោក ឡេង សោ​ភ័​ណ្ឌ ម្ចាស់​សៃ​ឡូ ឡេង សោ​ភ័​ណ្ឌ តែម្តង​។​download (4)
​តាម​ប្រភព​ព​ត៌​ពី​សមត្ថកិច្ច​ចរាចរ​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា​៖ រថយន្ត​និង​ម៉ូតូ បាន​បើក​វ៉ា​គ្នា​ចុះឡើងៗ ដោយ​ម៉ូតូ​ជិៈ​គ្នា​ដល់​ទៅ​បួន​នាក់ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត បាន​បត់​ដោយ​មិនបាន​មើល ក៏​ប៉ះ​ម៉ូតូ បណ្តាល​ឲ្យ​ខ្ចាត់​មនុស្ស​ចេញពី​ម៉ូតូ​រងរបួស​តែម្តង ចំណែក​តៃកុង​រថយន្ត​បង្ក ត្រួវបាន​គេចខ្លួន បាត់ស្រមោល ។ ប្រភព​បន្តថា​៖​ហេតុ​ការគ្រោះថ្នាក់​ខាងលើនេះ បណ្តាលមកពី​កត្តា​មនុស្ស បើកបរ​មិន​គោរព​ច្បាប់​ចរាចរ​ណ៏ ។​បច្ចុប្បន្ន រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ ត្រួវបាន​សមត្ថកិច្ច​ចរាចរ​ណ៏​ផ្លួ​វ​គោក​ខេត្ត នាំយកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន រងចាំ​ការដោះស្រាយ​គ្នា​តាម​ផ្លួ​វ​ច្បាប់ ៕​អ