រថយន្តក្រុងដឹកអ្នកដំណើរប្រមាណ៤៩នាក់ធុនធំមួយគ្រឿង បានបើករអិលធ្លាក់ ចូលក្នុងជ្រលងជ្រោះក្បែរដងផ្លូវមួយកន្លែង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ បណ្តាលអោយជនរងគ្រោះទាំងអស់បាត់បង់ជីវិត ។
យោងតាមប្រភពរបស់មន្ត្រីអាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ហេតុការគ្រោះថ្នាក់ ដ៏អាក្រក់ខាងលើនេះ បានកើតឡើងនៅក្នុងរដ្ឋ សាន់តា កាតារីណា ភាគខាង ត្បូងប្រទេសប្រេស៊ីល ដោយតំណាក់កាលដំបូងមន្ត្រីប៉ូលីសប្រចាំតំបន់បានសន្និ ដ្ឋានថា នេះទំនងជាអ្នកបើកបរបានបញ្ជាដៃចង្កូតរថយន្តគេចពីរថយន្តផ្សេងទៀត ដែលបើកបរបញ្ច្រាស់ទិសគ្នានៅលើដងផ្លូវតែមួយ ដែលអមដោយជ្រោះភ្នំ ។
សូមបញ្ជាក់ថា ជ្រលងជ្រោះតាមដងផ្លូវដែលរថយន្តធ្លាក់ចូលនោះ គឺមានជម្រៅ រហូតដល់ទៅជាង១០០ម៉ែត្រ ទើបបណ្តាលអោយអ្នកដំណើរទាំងអស់ចំនួន៤៩ នាក់គ្មាននរណាអាចរស់រានមានជីវិតបានឡើយ ៕