យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរួបគេកំពុងជិះម៉ូតូវីវ៉ាមួយគ្រឿងហើយត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿងបើកបុកពេញទំហឹងហើយបើកគេចខ្លួនបាត់ស្រមោលតែម្តង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ នៅចំណុចខាងត្បូងវត្តទួលសង្កែ តាមបណ្តោយផ្លូវលេខ៩០៧កែងផ្លូវលេខ៦១ ស្ថិតក្នុងសង្កាត់ទូលសង្កែ ខណ្ឌឫស្សីកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យឹដឹងថា មុនពេលកើហេតុគេបានឃើញគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកវីវ៉ាមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1B-
3812 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩០៧ក្នុងទិសដោពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តហាយឡែនឌ័រមួយគ្រឿង មិនចាំស្លាកលេខធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចហើយបានបត់ទៅជើងបានជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ ។
សាក្សីដដែលបានបន្តថាក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាម រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ណោះអាសន្ន ៕




































