​រថយន្ត​មិន​ស្គាល​ម៉ាក​បុក​ម៉ូតូ​អា​ខុន​បណ្តាល​ឲ្យ​យុវជន​ម្នាក់​របួស​បាក់ជើង​និង​នារី​ម្នាក់ទៀត​របួសស្រាល​

0

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​មូ​យ​គ្រឿង​បាន​បើក​បុក​ម៉ូតូ​អាយ​ខុន​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រងរបួស​បាក់ជើង​ខាងស្តាំ​និង​នារី​ម្នាក់ទៀត​របួស​បែក​មុខ​បែក​មាត់ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្លឹប​បូស តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិតក្នុង​សង្កា​ត​ទន្លេ​បា​កសាក់ ខណ្ឌចំការមន ចំណែក​រថយន្ត​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​គេ​បានឃើញ​ជនរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​អាយ​ខុន ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1AS-2460 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បាន​បត់​មក​ក្រោយ​វិញ ខណៈដែល​ទើបតែ​ចេញពី​ក្លឹប​បូស ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​3

តែមាន​រថយន្ត​មិន​ស្គាល​ម៉ាក​មួយគ្រឿង​ធ្វើដំណើរ​ចេញពី​ក្លឹប​បូស​ដូចគ្នា​ក៏​ជ្រុល​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​នាក់​ជិះ​ម៉ូតូ​ដែល​ត្រូវជា​តៃកុង​រងរបួស​បាក់ជើង​ខាងស្តាំ​ចំណែក​នារី​ដែល​នៅ​ខាងក្រោយ​រងរបួស​បែក​មុខ​បែក​មាត់ រីឯ​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​ទាំងស្រុង​។​1
​ ​បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួនបាត់​ស្រមោល​តែម្តង ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ រីឯ​ម៉ូតូ​ត្រូវបាន​មិត្ត​ភ័​ក្ត​យកទៅ​រក្សាទុក​ផងដែរ​៕