សៀមរាប នៅព្រឹកថ្ងៃទី១៦ខែគម្ភះឆ្នាំ២០១៥គ្រួសារថ្នាក់ដឹកនាំរបស់ខេត្តសៀមរាបដែលដឹកនាំដោយលោកស្រីគួយណាលីនដែលជាភរិយាលោកឃឹមប៊ុនសុងអភិបាលនៃគណះអភិបាលខេត្តសៀមរាបបាននាំអំណោយជាថវិកានិងម្សៅទឹកដោះគោព្រមទាំងសំភារះមួយចំនួនធំទៅជូនដល់ទារិកាដែលមានអាយុទើបតែ៦ខែត្រូវបាន
ម្តាយស្លាប់ចោលដោយជួបឪបតិហេតុទ្បើងដើមត្នោតបាក់ធ្លាក់មកដីស្លាប់មួយប៉ព្រិចភ្នែកកាលពីកន្លងទៅ។ហើយសព្វថ្ងៃនេះទារិកាឈឿនស្រីម៉ាចត្រូវម្តាយមីងយកទៅចិញ្ចឹមមើលថែចំណួសឪពុកដែលមានទីតាំងនៅភូមិបំពុងរាជ ឃុំលាងដៃស្រុកអង្គរធំខេត្តសៀមរាប ហើយ
ដែលលោកស្រីគួយណាលីនបានយកទៅប្រគល់ជូនរួមមានថវិកាចំនួន៦២មឺនរៀលនិងទឹកដោះគោះមួយកំប៉ុងធំនិងសំភារះប្រើប្រាស់ជាច្រើនទៀត។លោកអភិបាលស្រុកអង្គរធំបានអោយដឹងដែរថាកាលពីថ្ងៃទី០៦ខែមិនាឆ្នាំ២០១៥នេះដែរក៏មានក្រុម
ការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្នុងស្រុកអង្គរធំក៏បានផ្តល់ថវិកាចំនួន៨៣មឺនរៀលតាមរយះលោកទៅប្រគល់ជូនដល់ម្តាយមីងចិញ្ចមទារិកានេះផងដែរ កាយវិការទាំងអស់នេះដែលក្រុមការងារបស់គណះបក្សប្រជាជនកម្ពុជាតែងតែដឹងពីសុខទុករបស់ប្រជាជនជានិច្ច។
គួរណលឹកផងដែរថាករណីដែលម្តាយទារិកាបានស្លាប់ចាក់ចោលកូននេះដោយសារតែជីវិតក្រីក្ររកសីទ្បើងដើមត្នោតកាប់យកស្លឹកត្នោតមកលក់ដើម្បីចិញ្ចឹមជីវិត ហើយហេតុការជួបអកុសលដល់ស្លាប់នេះបានកើតទ្បើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹកក្នុងថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិបំពេញរាជឃុំលាងដៃស្រុកអង្គរធំខេត្តសៀមរាបកាលពីកន្លងទៅនេះ។ ដោយគឿនវ៉េត



































