ខណ្ឌ​រដ្ឋបាល​ជលផល​នាំ​គូរ​ស្វាមីភរិយា​ចំនួន ៥​គូរ​ដាំ​កូន​កោង​កាង​ក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២

0

​ខេត្ត​ព្រះសីហនុ​៖​ ​កាលពី​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៥ រដ្ឋបាល​ជលផល​កំពង់​សោម បាន​នឹង​កំពុង​បំផុស​ចលនា​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ក្នុង​ខេត្ត​ព្រះសីហនុ ឪ្យ​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង​ឡើងវិញ ដើម្បី​ប្រ​យោ​ជ​ន៌​បង្កើត​ជម្រក​មច្ឆា​ជាតិ​ពង កូន និង​ជម្រក​សត្វ​បក្សាបក្សី​FB_IMG_1426424105238ឪ្យ​សម្បូរ​ឡើងវិញ ។​
​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម បាន​ឪ្យ​ដឹងថា ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បង្កើន​សួន​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ​២០១៤ លើ​ផ្ទៃដី​ចំនួន​០២​ហិកតា ក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២ ស្ថិតក្នុង​ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយបាន​ការគាំទ្រ​ពី​អាជ្ញាធរ​មូលដ្ឋាន ពិសេស​ឯកឧត្តម អភិបាលខេត្ត​ព្រះសីហនុ ។ ហើយ​នៅថ្ងៃនេះ​មាន​គូ​ស្វាមីភរិយា​ចំនួន​៥​គូ​បាន​ស្ម​គ្រ័​ចិត្ត​ចូលរួម​ដាំ​កូន​កោង​កាង​នៅក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​២ ព្រោះ​ការបង្កើន​សួន​អាពាហ៍ពិពាហ៍​នេះ ក្នុង​គោលបំណង​ឱ្យ​គូ​ស្វាមីភរិយា ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ចូលរួម​ដាំ​កូន​កោង​កាង​ក្នុង​សួន​នេះ​ម្នា​ក់មួយ​ដើម ដើម្បី​ជា​និមិត្តរូប​ក្នុងការ​រួមចំណែក​ថែរក្សា​ការពារ​បរិស្ថាន និង​ការដាំដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ ជាពិសេស​រក្សាបាន​នូវ​គម្រប​ព្រៃឈើ និង​ជម្រក​សម្រាប់​ពួក​មច្ឆជាតិ​ពង កូន និង​ជា​ជម្រក​សត្វ​បក្សាបក្សី​កាន់តែ​ថែមទៀត ។​FB_IMG_1426424099869
​លោក នេន ចំរើន បានឱ្យដឹង​បន្តទៀតថា ការដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍ មិនមែន​សម្រាប់តែ​យុវវ័យ​ដែល​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​នោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ពួកគាត់​ក៏​អាច មក​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍​នេះ​បាន​ផងដែរ ឱ្យតែ​ពួកគាត់​មានបំណង​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង ដោយ​មន្ត្រី​របស់​យើង​នៅ​រង់ចាំ​សហការ​ក្នុង​ដាំ​ដុះ​កូន​កោង​កាង​នេះ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​ថែរក្សា​ព្រៃ​លិច​ទឹក​នៅក្នុង​ដែន​សហគមន៍​នេសាទ ក៏ដូចជា​ក្នុង​ដែន​គ្រប់គ្រង​របស់​សមត្ថកិច្ច​រដ្ឋបាល​ជលផល​កំពង់​សោម​ឱ្យមាន​និរន្តរភាព ។​
​លោក នេន ចំរើន បាន​បន្តថា រដ្ឋបាល​ជលផល​បានធ្វើការ​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេសាទ​ទាំងអស់​ឱ្យចូល​រួម​ថែរក្សា​ការពារ​ព្រៃកោងកាង និង​ចូលរួម​ដាំ​ដុះ​កូន​កោង​កាង​ដែលជា​ជម្រក​ត្រី​ពង​កូន យើង​ក៌​មាន​គម្រោង​សហការ​ជាមួយ​មន្ទីរ​ទេសចរ ដើម្បី​ទាក់ ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​មកលេង​ខេត្ត​ព្រះសីហនុ អញ្ជើញ​ចូលរួម​ដាំ​កូន​កោង​កាង​ម្នា​ក់មួយ​ដើម ដើម្បី​ចូលរួម​ថែរក្សា​ការពារ​បរិស្ថាន និង​ការដាំដុះ​ព្រៃ​លិច​ទឹក​ឡើងវិញ​ដើម្បី​បង្កើន​ជា​ជម្រក​ពួក​មច្ឆា​ជាតិ ក៌​ដូច​ពួក​សត្វ​ស្លាប​ផងដែរ ។​
​លោក​នេន​ចំរើន​បាន​បញ្ជាក់ថា មកដល់ពេលនេះ​មាន​គូ​ស្វាមី ភរិយា​ចំនួន​១៥​គូ បានមក​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍​នេះ ហើយ​សង្ឃឹមថា​នៅ​រដូវប្រាំង​នេះ​នឹងមាន​គូ​ស្វាមី ភរិយា​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍ នឹងចូលរួម​ដាំ​កូន​កោង​កាង​នៅក្នុង​សួន​អាពាហ៍ពិពាហ៍​នេះ​កាន់តែច្រើន​បន្ថែមទៀត​៕​ ​FB_IMG_1426424086365 ​ ​ ​ ​ ​