ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បើក​ពិធី​បូកសរុប​សភាព​ការ​ណ៏ កិច្ច​ប្រតិ​ប​ត្ត​ការ​ឆ្នាំ​២០១៤ និង​ទិសដៅ​ឆ្នាំ​២០១៥

0


​កំពង់ធំ​=​កាល​ព្រឹក​ថ្ងៃទី​១៧ មិនា ឆ្នាំ​២០១៥ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ​ណ៏​កិច្ចប្រតិបត្តិការ​ឆ្នាំ​២០១៤​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៥​ក្រោម​អធិបតេយ្យភាព ឯកឧត្តម​ឧ​ត្ត​ម សេនី​យ៏​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ Image28

ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពង់ធំ ព្រមទាំង​សមាជិក​សមាជិការ​មក​ពី​ស្ថា​ប័​ន្ដ​នានា​ក្នុង​ខេត្ត និង​ស្រុក សរុប​ចំនួន​៣៥០​នាក់ ។​
​ បន្ទាប់មក​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី​ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​អាន​នូវ​សន្ទរកថា​ស្វា​គម​ន៏ បើក​អង្គប្រជុំ​រួចមក លោក​វរៈ​សេនី​យ៏​ឯក លឹម ហេន ស្នងការរង បាន​អាន​នូវ​របាយការណ៍​បូកសរុប​សភាពការណ៍​របស់​ស្នងការ​ខេត្ត​ដោយបាន​បញ្ជាក់ថា ឆ្នាំ​២០១៤ កន្លងទៅនេះ បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​ចំនួន​៩៦​លើក លើ​១១៤ លើក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ ថយចុះ​១៨​លើក ស្មើ​និង​១៦% ក្នុងនោះ​បទល្មើស​ឧក្រឹដ្ឋ​មាន​ចំនួន​១៧​លើក លើ​៣០​លើក ថយចុះ​១៣ លើក ស្មើ​៤៣% និង​បទល្មើស​ម​ជ្ឍឹ​ម​មាន​ចំនួន​៧៩​លើក លើ​៨៤​លើកImage19

 

ថយចុះ​ចំនួន​៥​លើក ស្មើ​៦% បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៧​នាក់ របួស​៧៩ នាក់ រងគ្រោះ​១៤​នាក់ បាត់បង់​សម្ភារៈ​ចំនួន​ធំ​។​ទន្ទឹម​និង​បទល្មើស​កើត ឡើង​ទាំងនោះ ក្នុង​ឆ្នាំ​២០១៤​នេះដែ​សមត្ថកិច្ច​បានធ្វើការ​ប​ង្គ្រា​ប់​បទ ល្មើស​បាន​ចំនួន​៧៥​ករណី លើ​ទ​ប​ល្មើស​រួម​៩៦​ករណី ស្មើនឹង​៧៨,១២% ចាប់ខ្លួនបាន​ចំនួន​១០៧​នាក់ ប​ង្គ្រា​ប់​ជាក់ស្ដែង​ចំនួន​៦៩​ករណី ចាប់បាន ៩៦​នាក់​។ ចាត់វិធានការ​រដ្ឋបាល​អប់រំ​ក្រុម​ក្មេង​ទំនើង​បាន​ចំនួន​១៨​លើក មនុស្ស​២៧​នាក់ និង​បញ្ជូនទៅ​សាលាដំបូង​ចំនួន​០២​លើក មនុស្ស​៤​នាក់​។​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ផងដែ​នោះ នៅក្នុង​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវ ទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា តាម​តំបន់​រមណី​ដ្ឋា​ន​នានា​ក្នុង​ខេត្ត​១៣.៦៨៧​នាក់ លើ​១៥.៥២៩​នាក់ ធៀប​ឆ្នាំ​២០១៣ ថយចុះ​១.៨៤២​នាក់ ស្មើ​និង​១១.៨៦%​។​

Image13
​ទទឹង​និង​នោះ​អធិការ​ស្រុក​ចំនួន​៣​រូប​គឺ​អធិការ ស្រុក​សន្ទុក ស្រុក​បារាយណ៍ និង​ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​បាន​ឡើង​ធ្វើ​បទ​អន្តរា​គម​ន៏​អំពី​កិច្ចប្រតិបត្តិការ​បង្កា​បង្ក្រាប​បទល្មើស​ស្ដីពី​ការពង្រឹង​ប៉ុ​ស្តិ៏​នគរបាល​រដ្ឋបាល ដើម្បី​សុវត្ថិភាព​សហគម​ន៏ និង​ប៉ុ​ស្តិ៏​សា​គ្រាម អំពី​ការដឹកនាំ​គ្រប់​គ្រង់​កំលាំង​នគរបាល និង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ឃុំ ។​
​ក្នង​ឳ​កាស​នោះដែរ​ឯកឧត្តម​អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ​បាន​មាន​ប្រសា​ន៍​សំណេះសំណាល និង​វាយ​តំលៃ​រាល់​កិច្ចការ​សហប្រតិបត្តិកា​រ​របស់​ស្នងការ​ខេត្ត​ស្រុក​ដែល​អាច​រក្សា​ការពារ​ន្ដ​សុខ​សុ​វត្តិភាព​ទាំង​៩​ចំនុច​គឺ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

Image27
ក្រោយមក ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​មានប្រសាសន៍​សំណេះសំណាល​និង​ផ្ដាំផ្ញើរ​ដល់​កងកំលាំងប្រដាប់អាវុធ​គួរ​យកចិត្តទុកដាក់​ព​ង្រឹ​ង​កិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នៅតាម​ទីសាធារណៈ​ឲ្យ​បានល្អ​ប្រសើរ ជាពិសេស ការពារ​សន្តិសុខ​តាម​ទីផ្សារ​ដាក់​កាមេរ៉ា​សុវត្ថិភាព​សញ្ញា​សំគាល់​អ្វីដែល​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​អាជីវក បានដឹង​ដំណឹង ឬ​បញ្ជូន​សញ្ញា​ប្រកាសអាសន្ន​ភ្លាមៗ​ដល់​សមត្ថកិច្ច ដើម្បី​ងាយស្រួល​អន្តរា​គម​ន៏​ទាន់ពេលវេលា​បង្កើន​ការទទួលខុសត្រូវ​លើ​បទល្មើស​ជាក់ស្ដែង​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន​ព្រម​កោតសរសើ​ផងដែ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​កន្លង​របស់​សម​ត្ថ​កិច្ច នៅ​មូលដ្ឋាន​និង​បន្ដ​អោយ​រឹតតែ​ល្អប្រសើរ​តទៅ​ថ្ងៃមុខ​៕
​ ​ប៊ុន​រិទ្ធី​

Image20