ពលរដ្ឋ​ស្នើរ​ឲ្យ​អាជ្ញាធរខេត្ត ចាត់វិធានការ​លើ​អ្នក ដែល​យក​សំរាម​មកចាក់​តាម​ផ្លួ​វ​ទីសាធារណៈ​ក្នុង​ខេត្ត​ប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន​៖ គេ​សង្កេតឃើញ​សំរាម​ជាច្រើន ត្រួវបាន​យកមក​បោះចោល​ពាសពេញ​ស្របតាម​ដង​ផ្លួ​វ តាម​ទីសាធារណៈ​ក្នុងភូមិ បង្ក​ឱ្យ​ជះក្លិន​យ៉ាង​អា​សោច៍​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​ភូមិ និង​អ្នករស់នៅ​ក្បែរ​គំនរ​សម្រាម ដែល​ការដឹក​សម្រាម​យកទៅ​ចោល​download (1)

យ៉ាង​អនាធិបតេយ្យ​នេះ បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​មិនទានមាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា ចាត់វិធានការ​ដើម្បី​ចាប់​អ្នក​ប្រ​ព្រិ​ត្ត​មក​ដាក់ទោស ឬ​អប់រំ ណែនាំ នៅឡើយ​នោះទេ ។​
​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ព្រំ បាន​ឲ្យ​អ្នកយក​ពត៌មាន​កម្ពុជា​ថ្មី​ដឹង​កាលពី​ថ្ងៃទី​១៦ ខែ​មិនា នេះ​ថា​៖ ភូមិ​ផ្សារ​ព្រំ​ជា​ភូមិ​មួយ​ដែលមាន​ព្រំប្រទល់​ជាប់​និង​ប្រទេស​ថៃ មាន​ច្រក​ទា្វ​អន្តរជាតិ​មួយ ដែលមាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ឆ្លងកាត់ មិនដែល​ដាច់​នោះទេ ។ ហើយ​ភ្ញៀ​ទេសចរ​ទាំងនោះ​តែងតែរ​អូរ​ទាំ​ពេល​ពួកគេ​ធ្វើដំណើរ តាម​ផ្លួ​វ​ថា មាន​ក្លិនស្អុយ​សឹងតែ​ទ្រាំ​មិនបាន​ក្នុងការ​ធ្វើដំណើរ ។​ប្រភព​បន្តទៀតថា​៖​ជា​រៀងរាល់ថ្ងៃ​គេ​សង្កេតឃើញ​អ្នករត់ម៉ូតូឌុប បាន​ជិះ​ម៉ូតូ​ដឹក​សំរាម​យកទៅ​បោះចោល​នៅក្បែរ​ផ្លូវ ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​, ហើយ​សំរាម​ទាំងនោះ​ភាគច្រើន​ដាក់​កា​រ៉ុង ឬ​ថង់​ដែលមាន​កំទេច​កាកសំណល់​ផ្ទះបាយ សំបក​បន្លែ កាក​អំពៅ សំបក​ពងមាន់ ពង​ទា ស្រកាត្រី និង​ថង់​ដែលមាន​ក្លិនស្អុយ​ស្ទើរតែ​ទ្រាំ​មិនបាន​។​សម្រាម​ទាំងនេះ​គឺ​អ្នក​ម៉ូតូឌុប​បាន​ស៊ីឈ្នួល​ពី​អាជីវករ ដោយ​ឌុប​ទាំង​កា​រ៉ុៗ យកទៅ​ចាក់ចោល ខណៈដែល​ស្ងាត់​មនុស្ស ដោយ​មិន​គិត​ខ្វល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​អ្វី​បន្តិច​សោះឡើយ ។ ទោះបីជា​បែបនេះ​ក្តី​គេ​មិនឃើញ​មាន​ខាង​បរិស្ថាន ឬ​អាជ្ញាធរ​ភូមិ សង្កាត់​ណា​ម្នាក់​ចុះទៅ ពិនិត្យមើល​នោះឡើយ ដោយ​បណ្តោយ​ឱ្យគេ​យក​សំរាម​ទៅ​ចោល​យ៉ាង​គ្មាន​សណ្តាប់ធ្នាប់ ។ ចំណែក​ប្រជាពលរដ្ឋ​ក្នុង​ក្រុងប៉ៃលិន ក៏បាន​លើកឡើង​មិន​ខុសគ្នា​នោះដែរ ពួកគាត់​បាន​ឲ្យ​ដឹងថា សំរាម​ដែលមាន​ស្របតាម​ផ្លួ​វ​ធ្វើដំណើរ​នេះ ភាគច្រើន​ជា​សំរាម​ដែល​អាជីវករ និង​អ្នក​ម៉ូតូឌុប​យកមក​ចោល ។​

download (2)
​ប្រភព​បន្តទៀតថា​៖ ប្រការនេះ​វា​ផ្ទុយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​សម្តេច​ជំរុញ​ឲ្យ​មាន​ចលនា​ទីក្រុង​ស្អាត​ទូទាំងប្រទេស ហើយ​ខេត្ត​ប៉ៃលិន​ជា​ខេត្ត​មួយ ក្នុងចំណោម​ខេត្ត​ទាំង​២៥ ដែល​ទ​ទូល​បាន​នូវ​ផ្ការំដួល​មួយទង​ផងដែរ ។
​ពួកគាត់​បាន​សំ​ណូ​រពរ​ដល់​អាជ្ញាធរខេត្ត ក្រុង មេត្តា​ចាត់វិធានការ​លើ​ជន​ដែល​ប្រ​ព្រ​ត្តិ ដើម្បី​ដាក់ទោស ឬ​អប់រំ ណែនាំ ឲ្យ​ស្គា​ល់ពី​បញ្ហា​បរិស្ថាន និង​លើក​កំពស់​ទី​ស្អាត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ផងដែរ ៕​

download