​ស្រវឹង​មួយថ្ងៃ​ហើយ​សុំ​លុយ​ឪពុក​ទិញ​ទឹកត្នោតជូរ​ផឹក​បន្តទៀត​មិនបាន តូចចិត្ត​ចងក​សម្លាប់ខ្លួន​ក្រោមផ្ទះ​

0

​កំពង់ឆ្នាំង​៖​យុវជន​ញៀន​ទឹកស្រវឹង​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​និង​ក្រ​ម៉ា​ក្រោមផ្ទះ ខ​ណះ​ដែល​គេ​ខឹង​សុំ​លុយ​ឪពុក​យកទៅ​ទិញ​ទឹកត្នោតជូរ​ផឹក​បន្ត​មិនបាន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កណ្តាល​អា​ធ្រា​ត​យប់​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​DSC02264

ថ្មី ស្រុក​រលាប្អៀរ​។​
​លោកនាយ​ប៉ុស្តិនគរបាល​រដ្ឋបាល​ស្រែ​ថ្មី​បានអោយដឹងថា​៖​យុវជន​ធ្វើអត្តឃាត​ដោយ​ចងក​រូបនេះ​មានឈ្មោះ សាយ សង្ហារ អាយុ​២៨​ឆ្នាំរ ស់​នៅ​ក្នុងភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មានមុខ​របរ​មិន​ពិតប្រាកដ​ឡើយ រូបគេ​ជា​កូនពៅ​ក្នុងចំណោម​បងប្អូន​បង្កើត​៤​នាក់ ដែលមាន​ឪពុក​ជាជាង​ដំ​ដែក​ធ្វើ​កាំបិត​ពូថៅ និង​ម្តាយ​ជា​កសិករ​។​
​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​អោយដឹងថា​៖​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៥ រូបគេ​បាន​សុំ​លុយ​ឪពុក ៥​ពាន់​រៀល​ទិញ​ទឹក​ទឹកត្នោតជូរ​ផឹក​ជាមួយ​មិត្ត​ពី​ព្រឹក​ដល់​ល្ងាច រហូតដល់​ម៉ោង​១០​យប់ គេ​បាន​មកសុំ​លុយ​ឪពុក​៥​ពាន់​រៀល​ម្តងទៀត ដើម្បី​ទិញ​ទឹកត្នោតជូរ​ផឹក​បន្ត តែ​ឪពុក​មិនអោយ ហើយ​អោយទៅ​ដេក​ទៅ​ព្រោះ​ស្រវឹង​ជោកជាំ​ហើយ​។ ពេលនោះ​បានឮ​សូរ​ដល់​បងស្រី​ដែលមាន​ផ្ទះ​នៅក្បែ​គ្នាន​បានមក​និយាយ​ប្រាប់ថា កុំអោយ​ស្រែក​ឡូឡា​យប់​ហើយ​បើ​ស្រវឹង​ទៅ​ដេក​ទៅ​។ ពេលនោះ​យុវជន​ចិត្តខ្លាំង​ក៏បាន​ដើរទៅរ​កបាយ​ស៊ី​រួច​ក៍បាន​ឡើង​ដេក​លើ​អង្រឹង​នៅក្រោម​ផ្ទះ​។

DSC02265
​លុះដល់​ម៉ោង​ប្រមាណ​ជា​៥​រៀប​ភ្លឺ​ឪពុក​បានឮ​សម្លេង​ឆ្កែ​ព្រុះ​ខ្លាំងៗ​ពេក ក៏បាន​ចុះមក​ក្រោមផ្ទះ បើកភ្លើង​ឡើង​ក៏​ស្រាប់តែ​ឃើញ​យុវជន​ជា​កូន​បាន​ចងក ក្រ​ម៉ា​និង​រ៉​ត​ផ្ទះ​ស្លាប់​បាត់ទៅហើយ ដោយមាន​ភាព​តក់​ស្ល​ត់​គាត់​ក៏បាន​ស្រាយ​ក្រ​ម៉ា​ទម្លាក់​សព​កូន​ចុះមក​ដី ហើយ​ក៏បាន​ស្រែក​ឆោ​រ​ឡោ​ឡើង អោយ​អ្នកភូមិ​ជួយ​រាយការណ៍​អោយ​សមត្ថកិច្ច​មូលដ្ឋាន​បានដឹង​។​
​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មិនា ឆ្នាំ​២០១៥ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​រលាប្អៀរ​បាន​ចុះមក​ពិនិត្យ​សព​យុវជន​ធ្វើអត្តឃាត​តាម​បច្ចេកទេស ហើយ​អោយដឹងថា​៖​រូបគេ​ពិ​ជា​ស្លាប់​ដោយសារ​ការចងក​និង​ក្រ​ម៉ា​ជាប់​និង​រត​ផ្ទះ​ពិតប្រាកដ​មែន ហើយក៏​បានប្រគល់​សព​គេ​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។​
​ប្រភព​មួយ​ដោយឡែក​បាន​បង្ហើប​អោយដឹង​ផងដែរ​ថា យុវជន​ចិត្តខ្លាំង​ខាងលើនេះ គឺជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ និង​ក៏​ធ្លាប់​បង្ក​ការ​អុ​ឡុ​ក​ក្នុងភូមិ និង​ដើរ​ផឹកស្រា​ដើររក​រឿង​ក្នុង​គ្រួសារ​រាល់ថ្ងៃ​មិនដែល​ចេះ​រកស៊ី​ធ្វើការ​អ្វី​នោះឡើយ ពេល​គេ​ស្លាប់ទៅ​ក្រុមគ្រួសារ​ក៏​ធូរទ្រូង​បន្តិច​ដែរ​៕

DSC02263