​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម​ង្ក​ល​បូរី​សម្តែង​ការព្រួយបារម្ភ​ចំពោះ​សកម្មភាព​កាយ​ដី​រូង​បូម​យក​ខ្សាច់​គ្មាន​ច្បាប់​៣​កន្លែង​

0

​ខេត្តបន្ទាយមានជ័យ​​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ការដ្ឋាន​កាយ​ដី​រូង​បូម​យក​ខ្សាច់​គ្មាន​ច្បាប់​ចំនួន​៣​កន្លែង​ដែល​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ដោយ​មិន​ខ្លាចញញើត​ច្បាប់​នោះឡើយ​។
​សកម្មភាព​កាយ​ដី​បូម​យក​ខ្សាច់​៣​កន្លែង​មាន​១​នៅក្រោយ​សាលារៀន​ខាងលិច​ប្រមាណ​២០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ពោធិ​រៀង​ឃុំ​អូរ​ប្រាសាទ​និង​២​នៅ​ខាងកើត​ផ្លូវជាតិ​លេខ​៥​ក្បែរ​រោង​ម៉ាស៊ីន​ស្ថិត​ភូមិ​អូរ​ស្ងួត​ឃុំ​បន្ទាយ​នាង​និង​៣​នៅ​ខាង​ផ្លូវជាតិ​លេខ​៥​ប្រមាណ​៣០០​ម៉ែត្រ​ស្ថិត​ភូមិ​គោក​ទំលាប់​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា​ឈ្មួញ​image (1)

ដែល​ធ្វើ​សកម្មភាព​យក​អ៊ែ​ស្កា​កាយ​រូង​ហើយ​បូម​យក​ខ្សាច់​មាន​មិនតិចជាង​១០​រណ្តៅ​ហើយ​រណ្តៅ​នីមួយៗ​មាន​ប្រវែង​មិនតិចជាង​១០០​ម៉ែត្រ​ដែលមាន​ជម្រៅ​ជាង​១០​ទៅ​២០​ម៉ែត្រ​។​ហើយ​ឈ្មួញ​ធ្វើ​សកម្មភាព​ជីក​បូម​យក​ខ្សាច់​លក់​នេះ​គឺមាន​រយៈពេល​ជា​យូរ​មកហើយ​ដែល​ធ្វើ​ឲ្យ​បំផ្លាញ​ផ្លូវ​មិនដែល​មានការ​ជួលជុល​ហើយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ព្រោះ​ការជីក​បូម​យក​ខ្សាច់​មាន​ជម្រៅ​ជ្រៅ​ដែលជា​ការ​ព្រួយ​បាយ​រម្យ​ដល់​កូនចៅ​ពួកគាត់​ធ្លាក់​លង់ទឹក​ស្លាប់​។​image

ប្រជាពលរដ្ឋ​សំណូមពរ​សុំអោយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរខេត្ត​មាន​វិធានការ​ចំពោះ​សកម្មភាព​កាយ​ដី​បូម​យក​ខ្សាច់​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ស្រុក​មង្គល​បូរី​ផង​។​មេភូមិ​ពោធិ​រៀង​បាន​ប្រាប់ថា​ឈ្មួញ​ដែល​ធ្វើ​សកម្មភាព​កាយ​ដី​បូម​ខ្សាច់​លក់​គឺមាន​រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​មិនឃើញ​មាន​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​ណាមួយ​មាន​វិធានការ​បង្ក្រាប​ឡើយ​ទោះជា​អាជ្ញាធរ​បាន​

ហាមឃាត់​ក៏​ពួក​ឈ្មួញ​គេ​មិន​ក្លាចញញើត​ដែរ​គេ​នៅ​បន្តធ្វើ​សកម្មភាព​រហូត​ដោយ​ពួកគេ​អាង​អំណាច​លុយ​ទិញ​ទឹកចិត្ត​មន្ត្រី​ជំនាញ​មិន​ធ្វើ​អ្វី​ពួកគេ​កើត​ហើយ​ធ្វើ​សកម្មភាព​កាយ​ដី​និង​បូម​ខ្សាច់​លក់​ដឹក​បំផ្លាញ​ផ្លូវ​បណ្តាល​ខូច​មិនដែល​ឃើញ​ជួសជុល​ឬ​ធ្វើ​សង​វិញ​ឡើយ​៕