ខេត្តបន្ទាយមានជ័យរថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល៣នាក់នៅនិងកន្លែង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅកាលវេលាម៉ោង៧.៣០នាទីយប់ថ្ងៃទី១៦មីនា២០១៥លើកំណាត់ផ្លូវជាតិលេខ៥ចំណុចខាងលិចអាសន:យាយម៉ៅភូមិអណ្តូវថ្មមាសសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមសំដីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅពេលគ្រោះថ្នាក់ចរាចរកើតឡើងគឺមានរថយន្តធុនតូយ៉ូតាកាមរីឆ្លាមពណ៌ស្លូញពាក់ស្លាកលេខ២A៤៣៧២បន្ទាយមានជ័យដែលអ្នកបើកបរដោយឈ្មោះ មឿន សាម៉េត ភេទប្រុសអាយុ២៨ឆ្នាំ ដែលមានអ្នករួមដំណើរ៣នាក់
ដែលបើកបរទឹសខាងកើតទៅលិចក្នុងល្បឿនលឿនហើយឡើងវ៉ារថយន្តធុនធំមួយគ្រឿងទៅស្របគ្នាបានទៅបុកពេញទំហឹងនិងរថយន្តធុនតូយូតាកាំម៉ារីចង្កូតស្តាំពាក់ស្លាកលេខសៀមរាប២A២៦០៨ដឹកបន្លែងផ្លែឈើពេញរថយន្ត ដែលបណ្តាលស្ត្រីជនរងគ្រោះម្នាក់ស្លាប់ឈ្មោះកន្យាណ ភេទស្រីអាយុ២១ឆ្នាំត្រូវជាប្រពន្ធឈ្មោះ មឿន សាម៉េត និងរបួសធ្ងន់ស្រាលអ្នករួមដំណើរ៣នាក់។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតអោយដឹងថា:
ក្រោយពេលគ្រោះថ្នាក់ចរាចរកើតឡើងមន្ត្រីនគបាលចរាចរបានធ្វើពិនិត្យវាស់វែងគឺបង្កដោយរថយន្តតូយ៉ូតាកាមរីឆ្លាមបើកបរលឿនជែងមិនមើលឧបសគ្គក៏ទៅបុកពេញទំហឹងនឹងរថយន្តតូចតូយ៉ូតាហើមចង្កូតស្តាំដឹកបន្លែដែលបើកបរទឹសបញ្ច្រាសគ្នាបណ្តាលស្លាប់ម្នាក់នីកន្លែងរបួសធ្ងន់ស្រាល៣នាក់។ចំណែករថយន្តទាំង២គ្រឿងបណ្តាលអោយខូចខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុងហើយត្រូវបានយកទៅរក្សានៅអធិការក្រុងប៉ោយប៉ែត្រដើម្បីទុកដោះស្រាយតាមច្បាប់៕


































