​ ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​កូន​ឈើបុក​គ្នា​ជាមួយ​ម៉ូតូ​លក់​តា​ប៉ែ​រងរបួស​ទាំ​សង់ខាង​

0

​កំពង់ធំ​.​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​កូនឈើ បាន​ព្រលះ​យ៉ាង​ពេញទំហឹង​ជាមួយ ម៉ូតូ​អ្នកលក់​តា​ប៉ែ បណ្តាល​ឲ្យ​មាន​មនុស្ស​២​នាក់ រងរបួស​ធ្ងន់​ទាំងសងខាង​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៨.៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៥ ដែល​ស្ថិតនៅ​ផ្លូវ​ក្រាល​គ្រួស​ក្រហម ក្នុងភូមិ​ល្អក់​.​ឃុំ​កំពង់ថ្ម​.​ស្រុក​សន្ទុក​.​ខេត្តកំពង់ធំ​.​។​20150318_084801_resized_3
​ប្រភព​ព​ត៏​មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​.​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ម៉ាក​យ៉ា​មហាពណ៍​ខ្មៅ​ដឹក​កូនឈើ​ពេញ​ហៀរ បាន​បើកបរ​ក្នុងទិសដៅ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច ខណៈ​នោះគេ​បានឃើញ​ម៉ូតូ​សង់​កូរ៉េ ពណ៍​ក្រហម ស្លាក​លេខ​កំពង់ធំ​1AK- 1065 កំពុងតែ​ស្រែក​ពពាយនាយ​តា​ប៉ែ​អើយ​តា​ប៉ែ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ខណៈ​ពេលនោះ​តៃកុង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​កូនឈើ​ស្រែកថា​អេបៗ​ជាច្រើន​ដង អ្នកលក់​តា​ប៉ែ​ស្មានថា​គេ​ហៅ​ទិញ​តា​ប៉ែ ក៍​កាច់ចង្កូត​មក​ខាងស្តាំ បណ្ដាល​ឲ្យ​បុក​គ្នា​ពេញទំហឹង​អូស​ប្រមាណ​ប្រហែល​ជាង​១០​ម៉ែត្រ​ធ្លាក់​ថ្នល់​សន្លប់​ឈឹង​ទាំងសងខាង​។​20150318_085506_resized_5
​លោក ម៉ៅ ច​ន្ធី នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ថ្ម​បាន​ឲ្យ​ដឹងថា​ជន់​រងគ្រោះ​អ្នក​រ៉ឺម៉ក​ដឹក​កូនឈើ​ឈ្មោះ​ម៉ាន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិព​ណ្ណា​រាយ ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវរបួស​បាក់​ចង្កេះ​ធ្ងន់ រីឯ​អ្នកលក់​តា​ប៉ែ ឈ្មោះ​ឆឹ​ម ហ៊ុន ភេទ ប្រុស​អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្លែង​ជី​បា ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​បច្ចុប្បន្ន​មក​ស្នាក់​នៅក្នុង ភូមិ​ផ្លាក ឃុំ​20150318_091902_resized_1ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ រងរបួស​ត្រូវ​ឈើបុក​ធ្លាយ​ពោះ របួសធ្ងន់​ដូចគ្នា​ក្រោយពី​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​នឹង​វាស់វែង​ហើយក៍​បាន​បញ្ជូន​ជន់​រងគ្រោះ​ទាំងពី​នាក់មក​ព្យ​បាល​នៅ​មន្ទី​ពេទ្យ​បង្អែក​បារាយណ៍​.​សន្ទុក​ចំណែក​ម៉ូតូ​ទាំងសង់ខាង​ត្រូវបាន​អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ន​.​គ​បាល​ស្រុក​សន្ទុក​រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។​20150318_084727_resized_3

​ដោយ ប៊ុន រដ្ឋា