រថយន្ត​អាវុធហត្ថ​ខេត្តក្រចេះ ព្រលះ​ជាមួយ​..​រថយន្ត​បែន​ដឹក​ដី​រង​ការខូចខាត​ជា​ដំណំ​

0

​កំពង់ធំ​..​រថយន្ត​បែន​ដឹក​ដី​ក្បា​ខៀវ​ទ្រុង​ព​ណ៏​ត្រេអ៊ី​ចំណុះ​ពី​តោន​កន្លះ​ប្រ​លះ​ជាមួយ​រថយន្ត​អាវុធហត្ថ​ខេត្តក្រចេះ​ម៉ាក​ហ៊ី​យ៉​ន់​ដាយ​ព​ណ៏​ត្រេអ៊ី​ពាក់​ស្លាក់​លេខ​ខេមរភូមិន្ទ​០៩៣.៤៧១៣​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពី​ខូចខាត​ប៉ែក​ខាងមុក​យ៉ាងដំណំ​តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​តៃកុង​ទាំងពី​សូម្បីតែ​បន្តិច​។​20150317_103827_resized_2
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០.១០​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែ​មិនា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ផ្លូវ​អាស៊ាន​ថ្មី ភូមិ​ទួល​សង្កែ​ឃុំ​កំពង់ថ្ម​ស្រុក​សន្ទុក​.​ខេត្តកំពង់ធំ តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​របស់​ប៉េ​អ៊ឹម​ខត្ត​ក្រចេះ បាន​បើកបរ​ចេញពី​ទិស​ខាងជើង​ធ្វើដំណើរ​ទៅ​ត្បូង ហើយ​ឃើញ​រថយន្ត​បែន​ដឹក​ដី​ចេញពី​ត្បូង​ទៅ​ជើង​ក្នុងទិសដៅ​ប​ញ្ជ្រា​សទិស​គ្នា ហើយ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ដាច់​កាឡេ ស្រាប់តែ​រ៉េ​ចង្កូត​ក៍​ជ្រុល​ទៅបុក​រថយន្ត​របស់​ប៉េ​អ៊ឹម ពេញទំហឹង​បណ្ដាល​ឲ្យ​ខូចខាត​បែកបាក់​មួយ​កំណាត់​ខាងមុខ ទាំងសង់ខាង​តែ​សំណាងល្អ​តៃកុង​ឡាន​បែន​ដឹក​ដី​របួស​ដៃ​ឆ្វេង​បន្តិចបន្តួច​ប៉ុណ្ណោះ​។​20150317_104208_resized_2
​លោកស្រី​សំណាង​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ស្រុក​សន្ទុក​បាន​ឲ្យ​ដឹងថា​រថយន្ត​របស់​ប៉េ​អ៊ឹម​ខេត្តក្រចេះ​នេះ​គាត់​ដឹក​ឥ​វ៉ាន់​ឲ្យ​លោក​ទី​សុវណ្ណ​ថា​ល់​ព្រះរាជអាជ្ញា​ខេត្តក្រចេះ យកមក​ទុក​នៅ​ខេត្តកំពង់ធំ ដល់​ចេញពី​ខេត្តកំពង់ធំ​វិលត្រឡប់​ទៅ​ខេត្តក្រចេះ​វិញ ស្រាប់តែ​ជួប​ឧ​ប្ប​ទ្ធ​វះ​ហេតុតែ​ម្ដង ចំណែក​លោក​ពាក រស់នៅ​ភូមិ​កំពង់ថ្ម​.​ឃុំ​កំពង់ថ្ម​.​ស្រុក​សន្ទុក​.​ខេត្តកំពង់ធំ​ដែលជា​ម្ចាស់​រថយន្ត​បែន​ដឹក​ដី​បាន​ឲ្យ​ដឹងថា​លោក​ទទួលស្គាល់ថា​រថយន្ត​របស់លោក​ដាច់​កា​ឡេច​ង្កូ​ត​ជ្រុល​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ប៉េ​អ៊ឹម​មែនហើយ​លោក​សុំ​ជួសជុល​រថយន្ត​របស់​លោក​ប៉េ​អ៊ឹម​សង​វិញ​តែ​ពេលនេះ​ពុំទាន់​មាន​ដំណោះ​អ្វី​ទេ​ស្ថិតនៅក្នុង​ការចរចារ​គ្នា​នៅឡើយ​។​20150317_104815_resized

​ដោយ ប៊ុន រដ្ឋា