បងប្រុស​រុក​លែង​ប្រដាប់ភេទ​ប្អូនស្រី វិប្បដិសារី​ត្រូវ​ធ្លាក់​ទៅលើ​ម្តាយ​

0

បាត់ដំបង​: ស្ត្រី​ជា​ម្តាយ បាន​ខកបំណង ព្រមទាំង​មាន​វិប្បដិសារី​យ៉ាងខ្លាំង បន្ទាប់ពី​បាន​ប្តឹងទៅ​សមត្ថកិច្ច​ក្នុង​គោលបំណង​អោយជួយ​អប់រំ​កូនប្រុស​ដែល​បាន​ប្រើ​ម្រាមដៃ​រុក​ប្រដាប់ភេទ​ប្អូនស្រី​បង្កើត​របស់ខ្លួន​រហូតដល់​មាន​ស្លាកស្នាម​និង​ដាច់​រលាត់ កាលពី​ថ្ងៃទី 15-3-15 វេលា​ម៉ោង​4​ទៀបភ្លឺ​នៅក្នុង​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​2 ស្រុក​សង្កែ ខេត្តបាត់ដំបង ខណ​:​ដែល​អ្នកស្រី​ចេញពីផ្ទះ​ទៅ​លក់​បន្លែ​នៅឯ​ផ្សារ ហើយ​ឥឡូវនេះ​ត្រូវបាន​តុលាការ​បញ្ជា​អោយ​កសាង​សំណុំរឿង​និង​បញ្ជូន​បើទោះបីជា​កូនប្រុស​នោះ​ស្ថិតក្នុង​វ័យ​ជា​អនីតិជន​ក៏ដោយ​។​image (1)បើតាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា ក្មេងប្រុស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​នោះ​មានឈ្មោះ យ៉ុម ចិន អាយុ​15​ឆ្នាំ​
រស់នៅ​ត្រង់​ចំនុចកើតហេតុ ដែល​បាន​ឆ្លៀតឱកាស​ពេល​ម្តាយ​មិន​នៅ បាន​យក​ម្រាមដៃ​ទៅ​ស្ទាបអង្អែល​ប្រដាប់ភេទ​ប្អូនស្រី​ឈ្មោះ យ ស ន ហៅ ច អាយុ​8​ឆ្នាំ ហើយ​ក៏បាន​រុកចូល​ទៅក្នុង​ប្រដាប់ភេទ​បណ្តាលអោយ​ដាប់​រលាត់​នៅ​ផ្នែក​ខាងក្នុង​ក្រោយពេល​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​ដោយសារ​តែមាន​ការឈឺ​ចាប់​ខ្លាំងពេក ទើប​នៅពេលដែល​ម្តាយ​ត្រឡប់​មកពី​លក់​បន្លែ​វិញ​ក្មេងស្រី​ដែល​ត្រូវជា​ប្អូន​បាន​ប្រាប់​ទៅ​ម្តាយ​ហើយ​នៅពេលនោះ​ស្ត្រី​ជា​ម្តាយ​គឺមាន​គំនិត​មួយ​ដោយ​ចង់អោយ​សមត្ថកិច្ច​ជួយ​ធ្វើ​ការអប់រំ​កូនប្រុស​របស់ខ្លួន ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​អាសអាភាស​បនេះ​តទៅទៀត ប៉ុន្តែ​ផ្ទុយទៅវិញ​អ្វីៗ​ត្រូវបាន​ខកបំនង​ទាំងអស់​ព្រោះ​ពេលដែល​ប្តឹងទៅ​សមត្ថកិច្ច ហើយក៏​បាន​រាយ​ការ​ទៅតាម​ខ្សែបណ្តោយ​ស្រាប់តែ​ស្ថាប័ន​តុលាការ​បាន​អនុវត្តតាម​ផ្លូវច្បាប់​ដោយ​បញ្ជា​អោយ​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅវិញ ដែល​ធ្វើអោយ​ស្ត្រី​ជា​ម្តាយ​កើតមាន​នូវ​វិប្បដិសារី​យ៉ាងខ្លាំង ព្រោះ​ប្អូនស្រី​អាច​ខូចអនាគត​ហើយ​ម្យ៉ាងទៀត​កូនប្រុស​ត្រូវ​ច្បាប់​បញ្ជា​អោយ​នាំខ្លួន​បែបនេះ ព្រោះ​សមត្ថកិច្ច​បាន​ចុះទៅ​នាំខ្លួន​នៅ​ប្រហែលជា​ម៉ោង​4​ល្ងាច នា​ថ្ងៃទី​17-3-15 ក្រោយ​ពេលដែល​ស្ត្រី​ជា​ម្តាយ​បាន​នាំ​កូនស្រី​ត្រឡប់​
មកពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចមក ដែល​គ្រូពេទ្យ​បណ​បញ្ជាក់ថា​មានការ​ដាច់​រលាត់​ខ្លាំង​។​image
រឿងនេះ​ផងដែរ​ក៏មាន​មជ្ឈដ្ឋាន​ជាច្រើន​បានធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ប្រព័ន្ធ​
បណ្តាញ​ព័ត៌មាន​នានា ពិសេស​គឺ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មានការ​បង្ហោះ​នៅ​រូបភាព​ប្លែកៗ​អាចធ្វើអោយ​មនុស្ស​គ្រប់រូប​បានឃើញ ពឹ​សេស​ក្នុង​ស្រទាប់​យុវវ័យ អាចធ្វើអោយ​មានការ​ភ្លើតភ្លើន​ចង់ដឹង ចង់ឃើញ ថែមទាំង​ចង់​អនុវត្ត​ទៀតផង ព្រោះ​ជាក់ស្តែង​ក្មេងប្រុស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ក៏បាន​សារភាព​ដែរ​ថា កន្លងមក​ខ្លួន​ធ្លាប់​មើល​រឿង​ប្លែកៗ ពិសេស​គឺ​រឿង​សិច តាមរយ​:​ទូរស័ព្ទដៃ​របស់​មិត្តភក្តិ នេះហើយ​ដែលជា​បញ្ហា និង​ជា​ដើមចម​ដែល​ធ្វើអោយ​យុវជន​រូបនេះ​មានការ​ចង់ដឹង​តែ​ទីបំផុត​ត្រូវ​ច្បាប់​ផ្តន្ទាទោស​ទាំង​វ័យ​អនីតិជន​នៅឡើយ​។​