ប្រជាពលរដ្ឋ​ភូមិ​សាលា​កំរើក​សម្តែង​ការព្រួយបារម្ភ​ណ៍​ពី​សន្តិសុខ​ក្នុងភូមិ​

0

​សៀមរាប​៖​ក្នុង​ខែ​មិនា​ឆ្នាំ​២០១៥​នេះ គេ​សង្កេតឃើញ​មាន​៣​ករណី​រយៈពេល​១​ស​ប្តា​ហ៏​ដែល​បាន​បង្ករ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ ពី​បញ្ហា​សន្តិសុខ​និង​សុ​វត្តិភាព​ប្រជាពលរដ្ឋ ដែល​បាន​ជួប​នូវ​ហេតុ​ការ​ចោរ លួច​ចោរឆក់ នៅតាម​ដងផ្លូវ​សារ​ធារ​ណៈ បង្ករ​ឲ្យ​មានការ​ព្រួយបារម្ភ​ណ៍ ដែល​បណ្តាលមកពី​សម​ត្ថ​កិច្ច​មានការ​ធ្វេសប្រហែស ។​635622615894580441
​ជាក់ស្តែង​មាន​ហេតុ​ការ​ឆក់​កាបូប​ភ្ញៀវ​ជនបរទេស​ស្ត្រី​ជនជាតិ​កូរ៉េ​ម្នាក់​កាល​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​១៧​ខែ​មិនា ឆ្នាំ​២០១៥ ហេតុ​ការ​ឆក់​កាបូប​នេះដែរ ស្ថិតនៅ​ក្នុងភូមិ សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាលអោយ​ស្ត្រី​ជនជាតិ​កូរ៉េ​រងរបួស​បែកក្បាល​ផ្នែក​ខាងក្រោយ​សន្លប់​បាត់ស្មារតី​នៅ​និង​កន្លែង​កើត​ហ​តុ​។​Image23
​ប្រភព​ព​ត៏​មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​បានអោយដឹងថា​នៅវេលា​កើតហេតុ​ខាងលើ មាន​ក្រុម​ក្មេងប្រុស​ពី​នាក់​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា សេរី​ឆ្នាំ​២០០៨ ពណ៍​ខ្មៅ បើក​តាម​បណ្តោយ​ផ្លូវ​សាលា​កំរើក​ដោយ​បើក​ទៅវិញទៅមក ខណៈពេលដែល​ស្ត្រី​កូរ៉េ​ដើរ​តាមផ្លូវ​សំដៅ​មករក​ទិញ​ឥ​វ៉ាន់ មិនទាន់​ដល់​ផង​ក៍​ស្រាប់​តែមាន​យុវជន​មិន​ស្គាល់មុខ​ពី​នាក់​ធ្វើ​សកម្មភាព​ឆក់​តែម្តង ក្នុងកា​នេះដែរ​ដោយសា​តែ​ស្ត្រី​កូរ៉េ ស្រ​វ៉ា​កាបូប​អោប​ជាប់​និង​ខ្លួន​ទើប​ក្រុមចោរ​ធ្វើ​សកម្មភាព​នោះ​ឆក់​មិនបាន​សម្រេច​។​
​គួរបញ្ជាក់​ផងដែរ​កាលពី​ថ្ងៃទី​១៥​និង​១៦​ខែ​ឆ្នាំ​ដដែល​កន្លងមក​ថ្មីៗ​នេះ​មាន​ពី​ករណី ទី​១​នៅមុខ​សណ្ឋាគារ​ថ្ម​មាស លើក​ទី​២​នៅ​ផ្លូវកែង​ស្ពាន​បត់​ចូល​សណ្ឋាគារ​ថ្ម​មាស គឺ​ក្រុមចោរ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នកធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លូទឹកស្អុយ​នេះ ត្រូវបាន​ចោរឆក់​បានសម្រេច​។​

​ប្រជាពលរដ្ឋ​បានធ្វើការ​រិៈ​គន់​យ៉ាង​ចាស់ដៃ​ទៅលើ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល សាលា​កំរើក ដែលមាន​ការខ្វះ​ចន្លោះប្រហោង ខ្វះ​ចំណាត់ការ ការពារ​ទប់ស្កាត់​នូវ​រាល់​អំពើរ​ចោរលួច​ចោរឆក់​ទាំងនេះ​បាន​រាយការណ៍ តាម​ទូរ​ស្ទ័​ជូន​សមត្ថកិច្ច តែ​គួរ​ឲ្យ​សោកស្តាយ​សមត្ថកិច្ច ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក​ឆ្លើយ​តាម​ទូរ​ស្ទ័​ថា​ជាប់រវល់ ចំណែក​ស្ត្រី​ជនជាតិ​កូរ៉េ រងរបួស​ត្រូវបាន​ប​ញ្ជូ​ន​ទៅកាន់​មន្ទី​ពេទ្យ​ប្រជាពលរដ្ឋ​ក៍​សូម​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ជួយ​មើល​មន្ត្រី​ថ្នាក់ក្រោម​ផង​៕

ដោយ ខេង ឧត្តម