ជន​មិន​ស្គាល់មុខ​មួយក្រុម​វាយ​សម្លាប់​បុរស​ម្នាក់​នឹង​កាំបិត​,​បង្គោលរបង​ថ្ម​

0

​ ​
​សៀមរាបៈ​ជនរងគ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​ជន​មិន​ស្គាល់មុខ​មួយក្រុម​ចាក់​និង​វាយ​ដោយ​បង្គោលរបង​ថ្ម​យ៉ាង​ព្រៃផ្សៃ​ស្លាប់​នៅនឹងកន្លែង លុះ​ព្រឹក​ឡើង​ទើប​អ្នកភូមិ​ប្រទះឃើញ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។​
​ ​ហេតុ​ការភ្ញាក់ផ្អើល​នេះ​ធ្វើឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​image-c425404b1582bee11e605e871404fabc6f132c1eb993a63e0eefb0d0c4a92f8d-V
​ ​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា​ពិតជា​មាន​អំពើ​ឃាតកម្ម​ទៅលើ​បុរស​ម្នាក់​មែន ដោយនៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែ​មិនា​អ្នកភូមិ​បាន​ប្រទះឃើញ ហើយ​ផ្តល់​ព័​ត៏​មានមក​សមត្ថកិច្ច​។​តែ​រហូត​មកទល់ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​រក​អត្តសញ្ញាណ​សាកសព​ជនរងគ្រោះ​ឃើញ​នៅឡើយ​ទេ​ថា គាត់​មានឈ្មោះ​អ្វី អាយុ​ប៉ុន្មាន មុនពេល​ស្លាប់​រស់នៅ​ភូមិ​ស្រុក​ខេត្ត​ណា​។ សាកសព​មាន​ស្នាមរបួស កាប់​ពីក្រោយ​ដោយ​កាំបិត​តូច និង​វាយ​ដោយ​របង​ថ្ម​បាក់​ឆ្អឹងជំនី​ជាច្រើន និង​វាយ​ផ្នែក​ក្បាល​។ លោក​បន្តថា ឃាតករ​មាន​គ្នា​លើសពី​២​នាក់ ពីព្រោះ​តាម​ការសាកសួរ នៅ​មុនពេល​កើតហេតុ​អ្នកភូមិ​បញ្ជាក់ថា គេ​ឃើញ​មាន​ម៉ូតូ​ចំនួន​ពីរ​គ្រឿង បាន​ជិះ​មក​ឈប់​នៅ​ទីនោះ បន្ទាប់មក​ក៏​ចេញទៅ​បាត់ តែ​មិនបាន​ដឹងថា​មានរឿង​អ្វី ហើយក៏​មិនមាន​ឮ​សម្លេង​ស្រែក​អ្វី​ដែរ​។ សាកសព​បុរស​ខាងលើ​មាន​កំពស់​១,៦៨​ម៉ែត្រ​ស្លៀកខោរ​ខូវ​បូ​យ​ខៀវ​ពាក់អាវ​យឺត​ព​ណ៏​ខ្មៅ​ដៃខ្លី កាត់សក់​ខ្លី មាន​ចាក់​សាក់​នៅលើ​ដើមទ្រូង រូប​បេះដូង​និង​រូប​ពូថៅ​។​
​មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ឲ្យ​ដឹង​ទៀតថា តាម​ការស៊ើបអង្កេត ជនរងគ្រោះ​និង​ជនដៃដល់​ជា​ក្រុម​តែមួយ ចឹ​ង​ទេ​ក្រោយ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​ឃើញ គឺអាច​រកមុខ​ឃាតករ​ឃើញ​។ ពេលនេះ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង ស្វែងរក​អត្តសញ្ញាណ​ជនរងគ្រោះ ដើម្បី​ឈានទៅ​ចាប់ខ្លួន​ក្រុម​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕