​​អាគា​សិក្សា​ថ្មី​មួយ​ខ្នង​៦​បន្ទប់​នៃ​សាលាបឋមសិក្សា​ទឹក​ហូត​ជា​អំណោយ​របស់​ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់​ស​ម្ភ​ធ​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​

0

កំពង់ឆ្នាំង​៖​អាគារ​សិក្សា​ថ្មី​មួយ​ខ្នង​៦​បន្ទប់​នៃ​សាលាបឋមសិក្សា​ទឹក​ហូត ស្ថិតក្នុង​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដែលជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាន​ដាក់​ស​ម្ភ​ធ​អោយប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​សម្តេចចៅហ្វា​វាំង គង់ សំអុល អនុ ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​ប្រជាពលរដ្ឋ​សិស្ស​នុ​សិស្ស​ចូលរួម​សរុប​ចំនួន​២០៤៦​នាក់​។​DSC02326
​ ​ឯ​ឧ​ត្ត​ម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​បាន​ថ្លែងអោយដឹងថា​៖ វិស័យ​អប់រំ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​សាលា​មតេយ្យ​សរុប​ចំនួន​២០៤​កន្លែង ស្មើនឹង​២៩៦​បន្ទប់ សាលាបឋមសិក្សា​មាន​២៦៩​កន្លែង ស្មើនឹង​២១៦៨​បន្ទប់ គ្រឹះស្ថាន​មធ្យមសិក្សា​មាន​៧៥​កន្លែង ក្នុងនោះ​មាន​អនុវិទ្យាល័យ​៦០​កន្លែង​ស្មើនឹង​២៧៥​បន្ទប់ វិទ្យាល័យ​មាន​ចំនួន​១៥​កន្លែង​ស្មើនឹង​២០៧​បន្ទប់ សិស្សានុសិស្ស​កំពុង​សិក្សា​មាន​១១៤.៩៨១​នាក់ ស្រី​មាន​៥១.៦៧០​នាក់​។​ដោយឡែក​អាគារ​សិក្សា​ដែលជា​អំណោយ​ផ្ទាល់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ខេត្តកំពង់ឆ្នាំង​សរុប​មាន​ចំនួន​១៤០​ខ្នង ស្មើនឹង​៧៤១​បន្ទប់ ក្នុងស្រុក​រលាប្អៀរ​មាន​ចំនួន​៣៤​ខ្នង ស្មើនឹង​១៨១​បន្ទប់​។​ដោយឡែក​ក្នុង​ពេលនេះ​អាគារ​ថ្មី​មួយ​ខ្នង​មាន​៦​បន្ទប់ និង​គ្រឿង​បំពាក់​ទាំងអស់​នៅក្នុង​បន្ទប់​សិក្សា ដែលជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សាង សង់​រួចហើយ ត្រូវបាន​សម្ភោ​ធ​ដាក់​ប្រើប្រាស់​ក្នុងថ្ងៃនេះ​។​
​ ​សម្តេចចៅហ្វា​វាំង គង់ សំអុល អនុប្រធាន អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា តំណាងអោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សម្ភោ​ធ​អាគារ​សិក្សា​នេះ​ថា​៖​សមិទ្ធិផល និង​ការរីកចំរើន​លើ​វិស័យ​អប់រំ​ខាងលើនេះ ជា​សក្ខីភាព​បញ្ជាក់​យ៉ាងច្បាស់​ថា សម្តេចនាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ជានិច្ច ជា​កាល​បាន​គិតគូរ​ចំពោះ​ការអភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​គ្រប់​មូលដ្ឋាន ដើម្បីអោយ​កូនចៅ​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​បាន​ចូលរៀន​សូត្រ​គ្រប់ៗ​គ្នា បង្កើន​ចំណេះដឹង បង្កើន​ធនធានមនុស្ស និង​មានឱកាស​ស្មើៗ​គ្នា​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ នឹង​បាន​រីកចំរើន​បន្ថែមទៀត​។​DSC02323DSC02313
​ក្នុងនោះដែរ​សម្តេចចៅហ្វា​វាំង​បាន​ពាំនាំ​ការ​នឹករលឹក និង​សួ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំង​២​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រលាប្អៀរ ក៍​ដូចជា​ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់​ផងដែរ ដែល​កន្លងមក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែង​បានផ្តល់​អំណោយ​មនុស្សធម៌ ជូន​ដល់​ជនរងគ្រោះ​គ្រប់​ប្រភេទ​ដោយ​មិន​ប្រកាន់​នយោបាយ និង​ជំនឿ​សាសនា​អ្វី​ឡើយ​។​
​នៅក្នុង​ពិធី​នេះដែរ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានប្រគល់​អំណោយ​ជូន​សាលាបឋមសិក្សា​ទឹក​ហូត​នូវ​ថវិកា​ចំនួន​២​លាន​រៀល​,​វិទ្យាល័យ​ទឹក​ហូត​២​លាន​រៀល​,​លោកគ្រូ​អ្នកគ្រូ​៥២​នាក់ ម្នាក់ៗ​ទទួលបាន​២​ម៉ឺន​រៀល​,​យុវជន​កាកបាទក្រហម និង​យុវជន​កាយ​រិ​ទ្ធ​១០០​នាក់ ម្នាក់ៗ​ទទួលបាន​១​ម៉ឺន​រៀល​។​ក្នុងនោះ​ផងដែរ​សម្តេច​ទាំង​២​បានប្រគល់​ជូនអំណោយ​ដល់​សិស្ស បឋមសិក្សា​ទឹក​ហូត និង​សិស្ស​វិទ្យាល័យ​ទឹក​ហូត​៧១០​នាក់ ម្នាក់ៗ​ទទួលបាន​សៀវភៅ​២​ក្បាល ប៊ិច​១​ដើម និង​ប្រាក់​៥​ពាន់​រៀល​។​ចំណែក​សម្តេចចៅហ្វា​វាំង​បាន​ប្រគេន​បច្ច័យ​ប្រគេន​ព្រះសង្ឃ និង​ឧបត្ថម្ភ​ថ​វិ ការ​មួយចំនួន​ថែមទៀត​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ យុវជន​កាយ​រិ​ទ្ធ យុវជន​កាកបាទក្រហម ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ផងដែរ​៕ DSC02303 DSC02300 DSC02288