​​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​ស្ទាក់ចាប់​រថយន្ត​ដឹក​បាច់​ឫស្សី និង​បង្គោលរបង សង្ស័យ​អត់​ច្បាប់​យកមក​រក្សាទុក

0

​ខេត្ត​ប៉ៃលិន ៖ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ស្ទាក់ចាប់​រថយន្ត​មួយគ្រឿង​ដែល​ដឹក​បាច់​ឫស្សី​ចំនួន​៩០​បាច់ និង​បង្គោលរបង​ចំនួន​៥០​ដើម អត់​មានច្បាប់​អនុញ្ញាត ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ម្ចាស់​រថយន្ត​ច្នៃ យកមក​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ។ ហេតុការណ៍​ចាប់​ឃាត់​រថយន្ត​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ស្ត្រី​ដែល​ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន ចាប់​ឃាត់​បង្គោលរបង និង​បាច់​ឫស្សី ឈ្មោះ ស្រី​ម៉ៅ អាយុ​៤៨​ឆ្នាំ ជា​កសិករ ,​ចំណែក​ម្ចាស់​រថយន្ត​កែច្នៃ ឈ្មោះ ប៊ុន ថន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ទាំងពីរ​នាក់ រស់នៅ​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

​ប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កែច្នៃ​មួយគ្រឿង ដឹក​បាច់​ឫស្សី​មួយចំនួន និង​បង្គោលរបង​ដែលមាន​ការបិទបាំង នៅ​ខាងក្រោម​បាច់​ឫស្សី ដោយ​បើកបរ​តាម​បណ្តោយ​ផ្លួ​វ​ជាតិ​លេខ​៥៧ ក្នុង​ទឹ​សដៅ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំនុចកើតហេតុ​ក៏មាន​មន្ត្រី​ប៉ូលីស និង​រដ្ឋបាល​ព្រៃឈើ សួររក​លិខិតអនុញ្ញាត តែ​ដោយ​មិនមាន​ឯកសារ​គ្រប់​គ្រន់ ក៏​ធ្វើ​ការឃាត់​រថយន្ត និង​អ្នក​ជិៈ​តែម្តង ។ ប្រភព​បន្តថា​៖ ក្រោយពី​ធ្វើការ​ឃាត់​រួច មន្ត្រី​សមត្ថកិច្ច​ទាំងនោះ បាន​យក​រថយន្ត​ខាងលើ​ទៅ​រក្សាទុក​នៅ​ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​តែម្តង ។​download
​ប្រភពព័ត៌មាន​ពី​ស្ត្រី​ដែល​ត្រូវ​ខណ្ឌ​រដ្ឋបាល​ប៉ៃលិន​ចាប់​ឃាត់​រថយន្ត​បាន​រៀបរាប់​ឱ្យដឹងថា គាត់​បាន​ទិញ​បង្គោល​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​គ្រក់ ខេត្តបាត់ដំបង ដែលមាន​ព្រំប្រទល់​ជាប់​ខេត្ត​ប៉ៃលិន ដោយ​បង្គោល​១​ដើម ទិញ​ថ្លៃ​៤.០០០​រៀល និង​ឫស្សី​១​បាច់ ទិញ​ថ្លៃ​៥.៥០០​រៀល ដើម្បី​យកទៅ​ទល់​ដើម​តា​ង៉ែ​ន​នៅក្នុង​ចម្ការ​កុំឱ្យ​ដួលរលំ ។ ប្រភព​បន្តទៀតថា តែដោយសារ​គាត់​អត់​ដឹង​ច្បាប់ទម្លាប់​អ្វី​ឱ្យបាន​ត្រឹមត្រូវ​នោះ ទើប​ទិញ​ពី​គេ​រួច ក៏​ដឹក​តាម​ផ្លូវជាតិ​លេខ​៥៧ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក៏ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន​ស្ទាក់ចាប់​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​តែម្តង ។​download (1)

​តាម​ប្រភពពី​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បាន​ឲ្យ​អ្នកយក​ពត៌មាន​កម្ពុជា​ថ្មី​ដឹងថា​៖ ការដឹកឈើ ឬ​បង្គោលរបង​ពេញ​រថយន្ត​បែបនេះ ហើយ​អត់​ឃើញ​មាន​ធ្វើ​ច្បាប់​ត្រឹមត្រូវ លុះ​មន្ត្រី​ជំនាញ​សួរ​នាំទៅ​គ្មាន​លិខិតអនុញ្ញាត​ក៏ត្រូវ​ឃាត់​រថយន្ត​យកមក​សួរនាំ និង​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​នៅ​ស្នាក់ការ​តែម្តង ៕