ធី​ប្រគល់​កុំព្យូទ័រ Printer និង​ម៉ាស៊ីន​LCD ដល់​បុគ្គលិក​ក្របខណ្ឌ​ផ​.​អ​.៣ ខេត្តសៀមរាប​

0

​សៀមរាប នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៥ មាន​ធ្វើ​ពិធី​ប្រគល់​កុំព្យូទ័រ Printer និង​ម៉ាស៊ីន​LCD ដល់​បុគ្គលិក​ក្របខណ្ឌ​ផ​.​អ​.៣ ខេត្តសៀមរាប តាម​បណ្ដា​ក្រុង​/​ស្រុក ក្នុង​ខេត្តសៀមរាប ចំនួន​១៦​គ្រឿង​ដែល​ឧបត្ថម្ភ​ដោយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​(​គ​.​ជ​.​អ​.​ប​) ក្រោម​អធិបតីភាព លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ដោយមាន​តំណាង​មន្ត្រី​សាលាខេត្ត និង​មន្ត្រី​ពី​ពាក់ព័ន្ធ​មកពី​ក្រុង​/​ស្រុក​ទាំង​១២​ផងដែរ ។ ​ ​ ​ ​image ​ ​ ​
​មានប្រសាសន៍​ក្នុងឱកាស​ប្រគល់​កុំព្យូទ័រ Printer និង​ម៉ាស៊ីន​LCD ដល់​បុគ្គលិក​ក្របខណ្ឌ​ផ​.​អ​.៣ ខេត្តសៀមរាប នាឱកាស​នោះ លោក​ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន ដល់​មន្ត្រី​អនុវត្ត​គម្រោង ក្នុង​ក្របខណ្ឌ ផ​.​អ​.៣ នៅតាម​បណ្តា​ក្រុង ស្រុក ។ ក្នុងនោះ​ឯកឧត្តម​សង្ឃឹម​ជឿជាក់ថា មន្ត្រី​បុគ្គលិក​ទាំងអស់ នឹង​យក​សម្ភារៈ​ទៅ​បម្រើ​ការជូន​អង្គភាព​ប្រកបដោយ​គុណធម៌ មិន​គេង​ប្រវ័ញ្ច ឬ បន្លំ និង ការផ្លាស់ប្ដូរ​របស់​ថ្មី ដោយ​យក​របស់​ចាស់​មកប្រើប្រាស់​នោះទេ​។​លោក​ឃឹម​ប៊ុន​សុង​បាន​បន្តថា ទោះបី​សម្ភារៈ​ទាំងអស់នេះ​ជា​របស់​រដ្ឋ​DSC_0265ក៏ដោយ អ្នក​ដែល​ទទួលយក​ទៅប្រើ​ប្រាស់​ត្រូវ​ចាត់ទុកជា​របស់ខ្លួន និង ចេះ​ថែរក្សា​ឲ្យ​ការប្រើប្រាស់​បានយូរ សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស នៅ​ក្នុ​ខេត្តសៀមរាប​យើង​នេះ ។ ម្យ៉ាងទៀត កុំព្យូទ័រ​ទាំងអស់នេះ​នឹង​ជួយ​សម្រួល​សម្រាប់​ការអនុវត្ត​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​៕​