ឧត្តមានជ័យ ៖ ព្រៃឈើនៅតំបន់បរិស្ថានដែនជំរកសត្វព្រៃគូលេនព្រហ្មទេព ស្ថិតក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ កំពុងតែទទួលរងការបំផ្លិចបំផ្លាញ យ៉ាងព្រៃផ្សែពីសំណាក់ក្រុមឈ្មួញ ធ្វើអាជីវកម្មគគ្រឹក គគ្រេង យ៉ាងអណាធិបតេយ្យ ក្រោមការបើកភ្លើងខៀវ របស់លោក ខេង សុជាតិ ជាប្រធានគ្រប់គ្រង់នៅទីនោះ។
ព្រៃឈើដែលក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពកាត់អារគឺស្ថិតនៅចំនុច កប់គងក្នុងតំបន់បរិស្ថានដែនជំ រកសត្វព្រៃគូលេនព្រហ្មទេពព្រំប្រទល់ទឹកដីស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ។
ដែលក្រុមឈ្មួញធ្វើ សកម្មភាពកាត់អារនិងដឹកជញ្ជូនចេញពីចំនុចខាងលើក្នុងមួយៗខែ រាប់ពាន់ម៉ែត្រគូបយកមកលក់ឱ្យឈ្មួញ នៅចំនុចអូរកូនតឹងព្រំប្រទល់ខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប ដោយធ្វើការដឹកជញ្ជូនបន្តចូលទៅក្នុងក្រុង សៀមរាបនិងតាមបណ្តាស្រុកផ្សេងៗក្នុងខេត្តសៀមរាប ដោយប្រើមធ្យោបាយដឹកជញ្ជូនដូចជាគោយន្តកន្ត្រៃ រថយន្តម៉ាកស៊ាំងយ៉ុង រថយន្តកូរេ និងរថយន្តម៉ាកយីឌុបជាដើម ។
តាមការរៀបរាប់របស់នាយទាហ៊ានម្នាក់សូមមិនបញ្ចេញអង្គភាពនិងឈ្មោះនៅប្រចាំការចំនុចអូរកូនតឹង បានឱ្យដឹងថាក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនភាគច្រើនគឺចាប់ពីរម៉ោង ១២ យប់រហូតដល់ម៉ោង ៤ ទៀបភ្លឺ ហើយក្នុងមួយយប់ៗ ដឹកចេញរាប់រយម៉ែត្រគូប។ ហើយឈ្មួញដែលទិញធំជាងគេនៅទីនោះត្រូវបានគេស្គាល់ ថាឈ្មោះលោក ថាវ ជាឈ្មោះហៅក្រៅដែលមានតួនាទីជា ប៉ូលីសអន្តោប្រវេស ពាក់ស័ក្ក ៤ ប្រចាំការនៅខេត្ត សៀមរាប ។ បានដាក់ដេញថ្លៃប្រមូលទិញមិនឱ្យឈ្មួញតូចតាចចូលទិញរញ៉េរញ៉ៃ បើចង់ទិញដូរត្រូវទិញ តពីគេ។
ជំវិញករណីខាងលើក្រុមការងារយើងបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោកថាវដែលជាមេឈ្មួញ ដុះស្លែ លោកបានឱ្យដឹងថាលោកពិតជាបានដាក់ដេញថ្លៃពីបរិស្ថាននិងប្រមូលទិញឈើនៅទីនោះពិតប្រាក ដមែន ដោយមានការចេញប៉េសេទៀតផង បើសកម្មភាពរលួនលោកនិងធ្វើអាជីវកម្មបន្តបើមានភាពរញ៉េរញ៉ៃ លោកផ្អាកក៏បាន ពីព្រោះលោកផ្អាកមកយូហើយ ទើបតែបន្តធ្វើឡើញវិញថ្មីៗនេះទេ ហើយរីឯសមត្ថកិច្ច លោកក៏បានរៀបរាប់ចែករំលែកគ្រប់ស្ថាប័នអស់ទៅហើយដែរ ។
មហាជនស្រុកអន្លង់វែងសុំអំពាវនាវដល់ក្រសួងបរិស្ថានជួយពិនិត្យមើលព្រៃឈើនៅក្នុងតំបន់ខាងផង បទល្មើសព្រៃឈើនៅក្នុងតំបន់បរិស្ថានសព្វថ្ងៃគ្មានអ្នកបង្ក្រាបទេ បើមន្ត្រីជំនាញរដ្ឋាព្រៃឈើវិញគេមិនហ៊ាន លូកដៃ ព្រោះជាតំបន់បរិស្ថាន បើធ្វើទៅវាអាចមានបញ្ហាជាមួយបរិស្ថាន ព្រោះវាធ្វើឱ្យបាត់បង់លាភសក្ការៈ របស់ពួកគេ។
ប្រជាពលរដ្ឋជាច្រើននាក់ទៀតក៏សូមអំពាវនាវដល់ក្រសួងអនុវត្តច្បាប់ ជាពិសេសក្រសួង យុតិធម៌ប្រយុទ្ធប្រឆាំងនិងអំពើពុករលួយជួយចុះសើបអង្កេតផងព្រោះព្រៃឈើកេរ្តិ៍ដូនតាខ្មែរដែលខំថែរក្សា រាប់ពាន់ឆ្នាំមកហើយត្រូវបានលោក ខេង សុជាតិ ជាប្រធានបរិស្ថានគ្រប់គ្រងតបន់ខាងលើលក់ឱ្យឈ្មួញ កាត់បំផ្លាញអស់ទៅហើយ ៕