បវកញ្ញាឥណ្ឌូណេស៊ីឆ្នាំ២០០៦នាងKristania Virginia Besouw អាយុ២៩ឆ្នាំបានសម្រេចចូលបម្រើរក្នុងជួរកងទ័ពអាមេរិកក្នុងនាមជាកិលានុបថយិកា។ មុនពេលចូលបម្រើកងទ័ព អតីតបវកញ្ញារូបនេះបានរស់នៅអាមេរិករយៈពេល៨ឆ្នាំកន្លងមកក្នុងនាំជានិស្សិត។ ក្រោយការបញ្ចប់
សិក្សានាមិនបានវិលត្រឡប់មកកាន់ប្រទេសវិញឡើយ សូម្បីតែពេលឪពុកស្លាប់កាលពីឆ្នាំ២០១១ក៏នាងមិនបានមកដែរ។
អតីតបវរកញ្ញាបានបញ្ចាកថា បច្ចុប្បន្ននាប្រើប្រាស់វីសាសម្រាប់និស្សិត មានន័យថាខ្ញុំនៅតែបន្តទៅសាលា ដោយសារតែថ្លៃសាលាថ្លៃពេកទើបនាងសម្រេចចូលរួមក្នុងជួរកងទ័ពអាមេរិក តាមរយៈកម្មវិធីMAVNI ជាកម្មវិធីបំពេញបន្ថែមសម្រាប់ផលប្រយោជន៍ជាតិ ។ កម្មវិធីខាងលើ គឺសម្រាប់តែនិស្សិតដែលរៀននៅអាមេរិកយ៉ាងតិច២ឆ្នាំនៅទីនោះ។អ្នកដែលបញ្ចប់ការសិក្សានឹងក្លាយជាពលរដ្ឋអាមរិកពេញសិទ្ធ។ នាងបន្តទៀតថា ទោះបីយ៉ាងណាងក្តីនាងចងវិលត្រឡាប់ទៅកាន់ស្រុកកំណើរជួបជុំគ្រួរសារ មិតភក្តិ ។
ក្រោយពីក្លាយជាពលរដ្ឋអាមេរិកពេញសិទ្ធបន្ទាប់ពីចូលរួមក្នុងជួរកងទ័ពអាមេរិកនោះ នាងក៏អាចវិលត្រឡាប់មកសិក្សាវិញដោយមិនបង់ថ្លៃសាលាដូចមុនទៀតឡើយ។ នាងKristania Virginia បន្តទៀតថានាងចងស្នងតំណែងពីឪពុក ក៏ជាមន្ត្រីទាហានជើងទឹកឥណ្ឌូនេស៊ីមួយរូបផងដែរ។ ចំណែកជីតាក៏ជាប៉ូលិស ហើយប្រសិនបើពួកគាត់នៅរស់ប្រាកដិជាមានមោទនភាពចំពោះកូន ចៅស្រីរបស់គាត់ជាមិនខាន៕