​ប្រេ​ស៊ី​ល​កំពុង​រង​ព្យុះ​បាតុកម្ម ដោយហេតុ​រឿងអាស្រូវ​ពុករលួយ​

0

​ពលរដ្ឋ​ប្រេ​ស៊ី​ល​ជិត​មួយ​លាន​នាក់​កន្លះ បាននាំគ្នា​ចុះ​ថ្នល់​ធ្វើបាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ទី ១៥ មីនា ម្សិលមិញ ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​ប្រធានាធិបតី ចុះ​ចេញពី​តំណែង​។ ក្បួន​បាតុកម្ម​ក៏មាន​រៀបចំ​ដែរ នៅតាម​ក្រុង​ធំៗ​ផ្សេង​លើ​ពិភពលោក​ដូចជា​នៅ​ក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស ស៊ីដនី​s3

របស់​អូស្ត្រាលី …​។ លោកស្រី ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ (Dilma Rousseff) បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការវាយប្រហារ តាំងពី​ជាង​មួយ​សប្តាហ៍​មកហើយ ដោយហេតុតែ​រឿងអាស្រូវ​ពុករលួយ និង​ទុ​ទ្ទិ​ដ្ឋ​និយម​លើ​ផ្នែក​សេដ្ឋកិច្ច​។​
​ជាង​មួយ​លាន​នាក់ នៅ​ក្រុង​សៅ​ប៉ូ​ឡូ រដ្ឋធានី​សេដ្ឋកិច្ច​របស់​ប្រេ​ស៊ី​ល និង​រាប់សិប​ពាន់​នាក់​ផ្សេងទៀត បាន​ប្រមូល​ផ្តុំគ្នា នៅតាម​ខេត្ត​ក្រុង​ផ្សេងទៀត ចំនួន​៨០ ខេត្ត​ក្រុង របស់​ប្រេ​ស៊ី​ល បាន​ស្រុះស្រួល​គ្នា​ឯកច្ឆ័ន្ទ​ចុះ​ដង្ហែ​ក្បួន ទាមទារ​ឱ្យ​លោកស្រី​ឌី​ល​ម៉ា​រ៉ូ​សេ​ហ្វ ចុះ​ចេញពី​តំណែង​។ បាតុករ​ដ៏​សន្ធឹកសន្ធាប់​នេះ មិន​សប្បាយចិត្ត ខ្លះ​បាន​ប្រកូក​ប្រកាស​ឱ្យ​ក្រុម​យោធា​ចូលធ្វើ​អន្តរាគមន៍​ដើម្បី​បិទ​បញ្ចប់​អំពើពុករលួយ​។​

s4
​បរិបទ​សេដ្ឋកិច្ច​អាប់អួរ​ជាមួយនឹង​ប្រជាប្រិយភាព​ធ្លាក់ចុះ​នៅត្រឹម ២៣% បើ​ប្រៀប​ទៅនឹង ៤២% ក្រោយ​ការជាប់ឆ្នោត​អាណត្តិ​ទី​ពីរ នៅ​ខែតុលា​២០១៤​ភ្លាម គំរូ​សេដ្ឋកិច្ច​របស់លោក​ស្រី​ប្រធានាធិបតី ក៏បាន​ធ្លាក់ចុះ​។ កំណើនសេដ្ឋកិច្ច​ប្រេ​ស៊ី​ល ដែល​ធ្លាប់មាន​ដល់​ទៅ ៧,៥% នៅ​ឆ្នាំ​២០១០ បាន​ធ្លាក់​មក​នៅ​ស្ទើរ​សូន្យ​នៅ​ឆ្នាំ​២០១៤​។ ប្រេ​ស៊ី​លអាច​នឹង​ជួប​គ្រោះ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​តែម្តង​នៅ​ឆ្នាំ​២០១៥​នេះ​។ ទំនិញ​ឡើងថ្លៃ​ឥត​ឈប់ ឯ​ប្រាក់រៀល បាន​បាត់បង់​តម្លៃ​អស់​២២% ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​បើ​ប្រៀប​ទៅនឹង​ដុល្លារ​អាមេរិក អតិផរណា​បាន​ឡើងដល់​កំរិត​កំពូល​មិន​ធ្លាប់មាន​គិត​ចាប់តាំងពី​១០​ឆ្នាំ​មក … បាន​ជំរុញ​តាំងពី​ជាង​មួយ​សប្តាហ៍​មកហើយ ឱ្យមាន​បាតុកម្ម រ​ប៉េះ​របោះ​នៅ​ប្រេ​ស៊ី​ល​។ ក្នុង​បរិបទ​សេដ្ឋកិច្ច​តានតឹង​ស្រាប់​ដូច្នេះ ស្រាប់​តែមាន​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​មួយ​ក្នុង​ក្រុមហ៊ុន​ប្រេង ប៉េ​ត្រូ​ប្រាស (Petrobras) ដែលជា​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ មានឈ្មោះ​លោកស្រី​ប្រធានាធិបតី​ប្រលាក់ប្រលូស​ដែរ ទើប​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ផ្ទុះឡើង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

s1
​រឿងអាស្រូវ​ពុករលួយ​ក្នុង​ក្រុមហ៊ុន​Petrobras​រឿងអាស្រូវ ប៉េ​ត្រូ​ប្រាស នេះ​ជា​សំណុំរឿង​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់មាន ក្នុង​ប្រវត្តិ​ប្រេ​ស៊ី​ល​។ មានការ​បង្វិល​ទឹកប្រាក់​ចំនួន​ប្រមាណ​៣​ពាន់​លាន​អឺរ៉ូ ពី​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​រដ្ឋ​។ រដ្ឋអាជ្ញា​កាលពី​ថ្ងៃទី ៦ មីនា បាន​បង្ហើប បញ្ជី​ឈ្មោះ​ឥស្សរជន​នយោបាយ ចំនួន ៥៤​នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ពុករលួយ ក្នុង​ក្រុមហ៊ុន​ប៉េ​ត្រូ​ប្រាស​នេះ​។ តុលាការ​សង្ស័យថា​មាន​សមាជិកសភា ព្រឹទ្ធសភា​ជាង​១០​នាក់ នៃ​បក្ស​ដែលមាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋាភិបាលចម្រុះ កំពុងកាន់​អំណាច ថា​s2

បានទទួល​ប្រាក់​សំណូក​។ បក្ស​ធំៗ​ចំនួន​បួន ក្នុងនោះ​ក៏មាន​គណបក្ស​របស់លោក​ស្រី​ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ មួយ​ដែរ ត្រូវ​ជាប់​សង្ស័យថា​បានទទួល​ស៊ី​កុំ​មី​ស្យ៉ុ​ង​ច្រើនណាស់​ពី​ក្រុមហ៊ុន​។ លោកស្រី​ប្រធានាធិបតី ដែល​ទើប​ផ្តើម​អាណត្តិ​ទី​ពីរបាន​បី​ខែ មិនត្រូវ​ជាប់​ពាក់ព័ន្ធ នឹង​បទចោទប្រកាន់​ពុករលួយ​នេះ​ទេ​។ ប៉ុន្តែ​មហាជន​មិន​សប្បាយចិត្ត និង​ចង់ដឹងថា តើ​ហេតុដូចម្តេច​បានជា​លោកស្រី​មិនដឹង មិន​ទប់ស្កាត់ និង​មិន​ចាត់ការ​ប្រឆាំងនឹង​រឿង​ពុករលួយ​នេះ បើ​លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាល​របស់​ក្រុមហ៊ុន​ដែរ !