​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​កូនស្រី មេបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​

0

​សេចក្ដីរាយការណ៍​បានបញ្ជាក់​កាល ពីថ្ងៃ​ទី​១៦ ខែមីនា ថា ប៉ូលិស​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​កូនស្រី​ច្បង​របស់​មេបក្ស ប្រឆាំង​លោក Anwar Ibrahim ដែល កំពុង​ជាប់ឃុំ ក្រោម​បទ​ចោទប្រកាន់ថា នាង​បាន​ថ្លែង​សុន្ទរ​នាំឱ្យមាន​បំបះបំបោរ ប្រឆាំង​រដ្ឋាភិបាល ។ ការចាប់ខ្លួន​f4

នាំឱ្យ មានការ​ថ្កោលទោស​ជា​អន្ដរជាតិ ។
​ស្នងការ​ប៉ូលិស​ម៉ាឡេស៊ី លោក Khalid Abu Bakar បាន​បញ្ជាក់ថា លោកស្រី​Nurul Izzah Anwar ត្រូវ​ឃាត់ ខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ជួយ​សមត្ថកិច្ច ក្នុងការ​ស៊ើបអង្កេត​ទៅ​លើ​ការប្រមូល ផ្ដុំ​របស់​ក្រុមប្រឆាំង ក៏ដូចជា​ឃាត់ខ្លួន ដោយសារ​ការធ្វើ​អត្ថាធិប្បាយ​ដែល មានន័យ​ប្រមាថ​មាកងាយ​ទៅលើ​មន្ដ្រី តុលាការ​ថា​ជា​អ្នកលក់​ក្បាល លក់​ឧត្ដម គតិ​របស់ខ្លួន​ទៅឱ្យ​ខ្មោច​បិសាច​នោះ ។

f2
​ជា​អ្នកតំណាងរាស្ដ្រ និង​ជា​អនុប្រធាន គណបក្ស​យុត្ដិធម៌​របស់​ឪពុក លោកស្រី Nurul Izzah ត្រូវបាន​ឃុំខ្លួន បន្ទាប់ពី ការធ្វើ​អត្ថាធិប្បាយ ថ្លែង​សុន្ទរកថា​នៅ ក្នុង​សភា​កាលពី​សបា្ដហ៍​មុន ។ នេះ​បើ តាម​ការបញ្ជា​ពី​មន្ដ្រី​ទំនាក់ទំនង​គណ បក្ស​យុត្ដិធម៌ លោក Fahmi Fadzil ។​
​លោក Fadzil បញ្ជាក់ថា ការចាប់ ខ្លួន​លោកស្រី Izzah នេះ​ជា​រឿង​មួយ​គួរ ឱ្យអស់​សំណើច ពីព្រោះថា តំណាងរាស្ដ្រ ទៅហើយ ប៉ុន្ដែ​ពុំមាន​អភ័យឯកសិទ្ធិ​អ្វី ទាំងអស់​ដែល​ថ្លែង​នៅក្នុង​សភា​។ លោក បន្ដថា នេះ​ជា​ហេតុផល​នយោបាយ​ពី សំណាក់​គណបក្សប្រឆាំង​ដើម្បី​បំបិទ សំឡេង​ប្រឆាំង ក្រោយពី​លោក Anwar ត្រូវ​តុលាការ​ផ្ដន្ទា​ស​ទោស​ជាប់ឃុំ​ក្នុង ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ បន្ទាប់ពី​ចាញ់ ក្ដី​ក្នុង​រឿងក្ដី​ក្ដាំ​ផ្លូវភេទ​ដូចគ្នា ។f3
​ប្អូនស្រី​របស់លោក​ស្រី​Nurul Izzah គឺ​អ្នកនាង Nural Nuha Anwar បាន បញ្ជាក់ថា គាត់​(Nurul Izzah)​បាន ចូលទៅ​កាន់​ប៉ុស្ដិ៍​ប៉ូលិស​ដោយ​ស្ម័គ្រចិត្ដ ដើម្បី​ទៅជូន​លិខិត​ស្ដីអំពី​ការធ្វើ​បាតុកម្ម ប៉ុន្ដែ​បែរជា​ត្រូវ​ចាប់ខ្លួន ។ អ្នកស្រី​បន្ដ ថា នេះ​ជាការ​រំលោភបំពាន​ខាង​ផ្លូវ ច្បាប់ ហើយ​ក្រុមគ្រួសារ​របស់លោក ស្រី​អំពាវនាវ​ឱ្យមាន​ការដោះលែង​ជា បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ ។
​ស្នងការ​ប៉ូលិស លោក Abu Bakar បាន​បញ្ជាក់ថា សមត្ថកិច្ច​នឹង​ដោះលែង នៅពេលដែល​ប៉ូលិស​សាកសួរ​ចម្លើយ ចប់សព្វគ្រប់ ។
​ការចាប់ខ្លួន​មេបក្ស​ប្រឆាំង​នៅក្នុង ប្រទេស​ម៉ាឡេស៊ី លោក Anwar ហើយ កាត់ទោស​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នោះ ត្រូវ​ក្រុម​អ្នកសង្កេតការ​នៅក្នុង​ស្រុក ក៏ ដូច​អន្ដរជាតិ​មើលឃើញថា ជា​ចេតនា ក្នុង​ផ្លូវ​នយោបាយ​សុទ្ធសាធ​ដើម្បី​កំរាម កំហែង​ទៅលើ​សំឡេង​ប្រឆាំង​ពី​សំណាក់ គណបក្ស​ចម្រុះ​ដែល​គ្រប់គ្រង​អំណាច ដឹកនាំ​រដ្ឋាភិបាល​។ គណបក្សកាន់អំណាច មាន​សំឡេងគាំទ្រ​ធ្លាក់ចុះ​នៅក្នុង​ការ បោះឆ្នោត​ឆ្នាំ​២០០៨ ក្រោយ​គណបក្ស នេះ​ទទួលបាន​សំឡេងគាំទ្រ​រយៈពេល​ជាង ៥​ទសវត្សរ៍​កន្លងមក ។ លោក Anwar និង​សមាជិក​បក្សប្រឆាំង​៣​រូប​ផ្សេងទៀត ជា​គោលដៅ​សំខាន់​ដែល​គំរាមកំហែង ខាង​ផ្លូវ​នយោបាយ​របស់​រដ្ឋាភិបាល​គណ បក្ស​ចម្រុះ​លោកនាយក​រដ្ឋមន្ដ្រី Najib Razak ។​

f1
​លោក Anwar និង​សម្ពន្ធ​មិ​ត្ដ​បាន ឈ្នះ​សំឡេងគាំទ្រ​ដែល​មិន​ធ្លាប់​នឹកស្មាន ដល់​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៨ ហើយក៏​កាន់តែ​កើនឡើង​ខ្លាំង​ទៀត​នៅ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣ ។ សម្ព័ន្ធ រណសិរ្ស​ជាតិ​របស់លោក Najib បាន ឈ្នះឆ្នោត​ទាំង​ប្រផុតប្រផើយ ដោយសារ បាត់បង់​ប្រជាប្រិយភាព​ទៅលើ​គណបក្ស ប្រឆាំង ។
​ការចាប់ខ្លួន​លោកស្រី​តំណាងរាស្ដ្រ បក្សប្រឆាំង​ខាងលើនេះ​ធ្វើឱ្យ​អាមេរិក សម្ដែង​ការព្រួយបារម្ភ​ចំពោះ​សិទ្ធិ សេរី ភាព​ក្នុងការ​បញ្ចេញមតិ ក៏ដូចជា​ការ អនុវត្ដ​ប្រព័ន្ធ​ច្បាប់​នៅក្នុង​ប្រទេស​នេះ ផងដែរ ។ លោកស្រី Jen Psaki អ្នក​នាំ ពាក្យ​ក្រសួងការបរទេស​អាមេរិក​បាន ថ្លែងថា ការ​រិត​បន្ដឹង​ទៅលើ​សិទ្ធិ​សេរី ភាព​បញ្ចេញមតិ នឹង​ធ្វើឱ្យ​ប្រព័ន្ធ​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​ម៉ាឡេស៊ី កាន់តែ​រិច​រិល​ថែមទៀត​តែប៉ុណ្ណោះ ។
​ក្រុម​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ឱ្យ រដ្ឋាភិបាល​បញ្ឈប់​សក​ម្ម​ភាព​ចាប់ខ្លួន គំរាមកំហែង​ទៅលើ​សំឡេង​ប្រឆាំង ។ លោក Phil Robertson នាយករង​អង្គ ការ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន បញ្ជាក់ថា នាយករដ្ឋមន្ដ្រី Najib ត្រូវ តែ​ដឹងថា រាល់​ការចាប់ខ្លួន​ក្រុមប្រឆាំង ដោយ​ចោទ​បំបះបំបោរ​នោះ​នឹង​នាំទៅរក ការបំផ្លិចបំផ្លាញ​ដល់​ការគោរព​សិទ្ធិ មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង ប្រទេស​ម៉ាឡេស៊ី​តែប៉ុណ្ណោះ 9