ខេត្តត្បូងឃ្មុំ: មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលជាសាច់សារលោហិតបានលើកគ្នាមកតវ៉ានិងបានប្តឹងមកសម្មត្ថកិច្ចនគរបាលក្រុងសួងកាលពីព្រឹកថ្ងៃទី១៧ ខែមីនា ដោយសារឈ្មួញម្នាក់ឈ្មោះ ឈាង ឈឿន ភេទប្រុស កើតឆ្នាំ១៩៥០ បានយកគ្រឿងចក្រមកឈូសឆាយថ្នូរ
សពរបស់សាច់ញាតិពួកគាត់ ដើម្បីយកអាចម៍ដីលុបត្រពាំង របស់គាត់ នៅចំណុចជាប់ថ្នល់ជាតិលេខ៧ ក្នុងភូមិថ្មី សង្កាត់វិហ៊ាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ(ខាងកើតក្រុងសួង)ដោយអណ្តែតចេញឆ្អឹងសព សរព្រាត ខណះដីនៅទីនោះមានហាងឆេងខ្ពស់ (១ម៉ែត្រក្បាលតំលៃ៣០០០ដុល្លា)។ជាមួយគ្នានោះយើងឃើញជាក់ស្តែងឈ្មួញខាងលើបានឈួសរំលាយបាន៦ថ្នូសពហើយក៏មានបងប្អូនសាច់ញាតិគេចេញមុខប្តឹងជាក់ស្តែង ចំណែកថ្នូដ៏ទៃទៀតមិនទាន់ឃើញសាច់ញាតិបានចេញមុខប្តឹងនោះទេ។ប្រភពបានប្រាប់ថាដោយសារសាច់ញាតិអ្នកទាំងនោះចេញទៅប្រកបរបររកសីុនៅខេត្តឆ្ងាយ។
ជាមួយគ្នានេះ លោក ឈន សុធន អធិការក្រុងសួងបានប្រាប់នគរវត្តឲដឹងថា សម្មត្ថកិច្ចយើងរងចាំធ្វើរការជួនបងប្អូនប្រជាពលរដ្ឋជានិច្ចករណីមានពាក្យបណ្តឹងក្នុករណីនេះ។ចំណែកលោក ជា សុខរិទ្ធិ អភិបាលក្រុងសួង បានប្រាប់នគរវត្តឲដឹងថា ចាំស្រាវជ្រាវមើលសិន ករណីនេះអាចជាថ្នូរសពជនអាណាថាផងក៏មិនដឹង ?។ ចំណែកក្រុមអាជ្ញាធរដែលបានចុះមកពិនិត្តមើលនៅកន្លែងកើតហេតុបានរអួ៊ចោទប្រជាពលរដ្ឋថា ករណីឈ្មួញឈូសឆាយថ្នូរសពនេះគេឈូសតាំងពីថ្ងៃទី៣ ខែមីនា មិនដែលឃើញមាននណាចេញមុខមកតវ៉ាទេដល់ឮដីមានហាងឆេងបានមានអ្នកមកតវ៉ា។ ទាក់ទងការចោទប្រកាន់នេះបងប្អូនសាច់ញាតិថ្នូរបានប្រាប់នៅកន្លែងកើតហេតុឲដឹងដែរថាកន្លងទៅពួកគាត់មិនបានដឹងថាមានគេមកឈូស។
អ្នកច្បាប់១រូបបានប្រាប់នគរវត្តឲដឹងថា ទាក់ទងនិងសកម្មភាពរបស់ឈ្មួញខាងលើនេះ ត្រូវជាប់ចោទពីបទ “ប្រមាថទីបញ្ចុះសព”ក្នុងមាត្រា២៦២ ហើយបើរកឃើញមានពិរុទ្ធត្រូវជាប់ទោសពី ១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលឡើងទៅ ទៅតាមបទល្មើសធំឬតូច៕




































