បុរស​ជនជាតិ​បារាំង​ម្នាក់​ស្លាប់​ក្នុងផ្ទះ​សំណាក់​សុភមង្គល សង្ស័យ​គាំងបេះដូង​

0

​ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បុរស​ជនជាតិ​បារាំង​ម្នាក់ ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់ នៅក្នុង​បន្ទប់​ផ្ទះសំណាក់​សុភមង្គល កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥ អាច​បណ្តាលមកពី​ជម្ងឺ​គាំងបេះដូង ។

z1
​លោក​វរសេនីយ៍ឯក ប្រាក់ ងួន សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ស្ថិតនៅ​កន្លែងកើតហេតុ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា បុរស​ជនជាតិ​បារាំង​រូបនេះ អាច​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង ។ លោក ថ្លែងបន្តថា បច្ចុប្បន្ន​សព ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​ជំនាញ ដើម្បី​ធ្វើ​កោសល្យវិច័យ​បន្ថែមទៀត បញ្ជាក់​ពី​មូលហេតុ​ស្លាប់​ពិតប្រាកដ ។
​បុរស​ជនជាតិ​បារាំង​វ័យ​ជាង​៤០​ឆ្នាំ ដែល​នៅ​ពុំទាន់​ដឹង​អត្តសញ្ញាណ បាន​ដេកស្លាប់​ក្នុង​បន្ទប់​លេខ​៣០២ ជាន់​ទី​៣ នៃ​ផ្ទះសំណាក់​សុភមង្គល ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ប៉ា​ស្ទឺ​រ ក្នុង​សង្កា​ត​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ  ។

z4
​គួរបញ្ជាក់​ផងដែរ​ថា​បុរស​ជនជាតិ​បារាំង​ដែល​ដេកស្លាប់​ខាងលើនេះ​ប្រហែលជា​ប្រើប្រាស់​គ្រឿងញៀន​ជ្រុល​. ។​
​បច្ចុប្បន្ន​សាកសព​ខាងលើ​ត្រូវបាន​យកទៅ​តំកល់ទុក​នៅ​កន្លែង​តំកល់សព​នៅ​វត្ត​ស្ទឹង​មាន​ជ​យ័ ដើ​ម្បឹ​រក​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណឹ​z3