បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្លាប់​ក្រោយ​បន្លំ​ចូលដេក​រួមភេទ​ប្រពន្ធ​គេ​

0

បុរស​ម្នាក់​ត្រូវបាន​បាត់​បង់ជីវិត​បន្ទាប់ពី​បន្លំ​លួច​ចូលទៅ​ដេក​រួមភេទ​ជាមួយ​ប្រពន្ធ​គេ​ដែល​កំពុង​ដេក​លង់លក់​ជាមួយ​ប្តី​តែ​ត្រូវ​ស្ត្រី​រងគ្រោះ​សង្ស័យ​បាន​ស្ទាប​មុខមាត់​ដឹងថា​មិនមែនជា​ប្តី របស់ខ្លួន​បាន​ស្រែក​ឲ្យ​គេ​ជួ​យខ​ណះ​នោះ​ប្តី​ស្ត្រី​រងគ្រោះ​រួមទាំង​ប្រជាពលរដ្ឋ​ជិតខាង​ឆោឡោ​20150317233436

មកជួយ​ព្រួត​គ្នា​មួយ​ដៃ​មួយ​ជើង​បាត់បង់​ជីវិត​នៅ​និង​កន្លែងកើតហេតុ​។​
​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃទី​១៧​មិនា​២០១៥​នៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​
​លោក​វរសេនីយ៍ឯក សូ សុវណ្ណ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បាន​បន្លំ​ដេក​រួមភេទ​ជាមួយ​ប្រពន្ធ​គេ​ឈ្មោះ អ៊ុន ស្រ៊ុន អាយុ 31 ឆ្នាំមាន​ទីលំនៅ​ភូមិ ខ្នាយ ឃុំ​តា​កោ ស្រុក​កំពង់លាវ ខេត្តព្រៃវែង​។​ស្ត្រីជន​រងគ្រោះ​ឈ្មោះ ខន ស៊ា​ង​ហាក់ ស្រី អ​យុ​26 ឆ្នាំ មុខរបរ​ជា​កម្មករ​ធ្វើ​ផ្លូវថ្នល់​មាន​ស្រុកកំណើត​ភូមិ​ឫស្សី​ជ្រុម ឃុំ​សៀង​ឃ្វាង ស្រុក​កំចាយមា ខេត្តព្រៃវែង​។​

20150317233438
​លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀតថា​តាម​ចម្លើយ​របស់​ស្ត្រី រងគ្រោះ​បាន​និយាយប្រាប់​សមត្ថកិច្ច​ជំនាញ​ថា​ក្រោយ​កើតហេតុ រំលោភ​រួច​គាត់ បាន​ស្រែក​អោយ គេ​ជួយ ភ្លាមនោះ​ប្តី​និង​អ្នកជិតខាង​បានមក​ព្រួត​គ្នា​ចាប់​និង​វាយ លើ​ជនសង្ស័យ បណ្តាលអោយ​រងរបួស​ធ្ងន់​ទើប​ប្តឹង​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​។​

111
​លោក​បន្តថា បន្ទាប់ពី​កំលាំង​សមត្ថកិច្ច​នគរ​បាលដ​ល់​បាន​ជួយ​ដឹក​បញ្ជូនទៅ​ពេទ្យ​សង្គ្រោះបន្ទាន់ តែ​ត្រូវបាន​ស្លាប់​នៅវេលា​ម៉ោង 5 ទៀបភ្លឺ​ចូល​ថ្ងៃទី​១៨​មិនា​នេះ​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ដឹក​យកមក​តម្កល់​នៅ​វត្ត​រងចាំ​បូជា​ព្រោះ​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​ឪពុកម្តាយ​តែ​ពួកគាត់​មិន​អាចមក​បាន​សុំ​ឲ្យ​បូជា​ទុក​តែ​ធាតុ​ចាំ​មក​ទទួល​ពេល​ក្រោយ​។​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋានថា ករណី​ខាង​នេះ​ជា​ករណី​រំលោភ​សេ​ពស​ន្ថ​វះ​តែ​នេះ​ជា​លើកទីមួយ​ហើយ​នៅក្នុង​ខេត្តមណ្ឌលគិរី​ដែលមាន​ករណី​ជនសង្ស័យ​បាន​បាត់បង់​ជីវិត​ដោយសារ​តុលាការ​ប្រជាជន​៕​ឦសាន​

20150317233217