ស្ទឹងត្រែង៖ប៉ូលីសចរាចរណ៏ខេត្តស្ទឹងត្រែងបានធ្វើការអំពាវនាវសារជាថ្មីដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៏ប្រើប្រាស់រថយន្តក្ដីម៉ូតូក្តីបើស្រវឹងសូមកុំបើកបរនិងរួមគ្នាគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ។ នៅក្នុងសម្មភាពត្រួតពិនិត្យការធ្វើចរាចរណ៏នៅពេលយប់ថ្ងៃទី១៧ខែមីនា
ឆ្នាំ២០១៥នៅក្នុងក្រុងស្ទឹងត្រែងលោកគង់រតនាប្រធានការិយាល័យប៉ូលិសចរាចរណ៏ផ្លូវគោកមានប្រសាសន៏ថា៖មួយរយះពេលកន្លងមកនេះមន្ត្រីប៉ូលីសចរាចរណ៏ បានផ្សព្វផ្សាយ ច្បាប់ចរាចរណ៏ចេញថ្មី ជូនបងប្អូនប្រជាពលរដ្ឋ រួចមកហើយតែនៅមានបុក្គលមួយចំនួន មិនទាន់បានភ្ញាក់រលឹកនាំគ្នាគោរពច្បាប់ចរាចរណ៏ឲ្យបានគ្រប់ៗគ្នានៅឡើយទេ។
លោកបន្ថែមថាពិសេសទៀតនោះគឺនៅពេលយប់មានក្រុមយុវជនមួយចំនួនស៊ីផឹកស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ធ្វើឲ្យប៉ះពាល់ទៅដល់អ្នកដ៏ទៃដូចនេះ នៅក្នុងមាត្រាទី១នៃច្បាប់ចរាចរណ៏ផ្លូវគោកច្បាប់នេះមានគោលបំណងធានាសុវត្ថិភាពសណ្ដាប់ធ្នាប់ចរាចរណ៏ផ្លូវគោកនិងធានាការពារសុខភាពអាយុជិវិតមនុស្សសត្វទ្រព្យសម្បតិ្តនិងបរិស្ថានផងដែរ។

លោកគង់រតនាប្រធានការិយាល័យប៉ូលិសចរាចរណ៏ផ្លូវគោកបានបញ្ជាក់ទៀតថាៈក្នុងការចុះពិនិត្យច្បាប់ចរាចរណ៏នៅពេលយប់នេះក្រុមសមត្ថកិច្ចធ្វើការត្រួតពិនិត្យរកឃើញអ្នកប្រព្រឹត្តខុសនិងច្បាប់ចំនួន៦៥នាក់ក្នុងនោះអ្នកមិនប្រើប្រាស់មួកសុវត្ថភាពចំនួន២៥នាក់ស្រវឹងបើកបរ២នាក់និងក្រៅពីនោះអ្នកបើកបរម៉ូតូមិនគ្រប់លក្ខណៈបច្ចេកទេសខ្វះកញ្ចក់អត់ស្លាកលេខ ហ្វាំងមិនស៊ីក៏មាន។ ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែងសារទរចំពោះការចុះត្រួតពិនិត្យច្បាប់ចរាចរណ៏នេះពីព្រោះវាជាវិធានការមួយជួយកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៏និងលប់បំបាត់បាននូវបក្សពួកក្មេងទំនើងដែលបើកបរម៉ូតូលឺកងរំពងនៅពេលយប់ បង្កការរំខានដំនេកដល់អ្នកដ៏ទៃផងដែរ។ លោកហ៊ម ធីប្រជាពលរដ្ឋនៅភូមិសង្កាត់ស្ទឹងត្រែងបានសំណូមពរឲ្យសមត្ថកិច្ចសហការជាមន្ត្រីប៉ុស្តិរដ្ឋបាលឃុំត្រួពិនិត្យសណ្តាប់ធ្នាប់នៅពេលយប់នេះឲ្យបានញឹកញាប់បន្តិចពីព្រោះវាមានប្រយោជន៏ច្រើនធ្វើឲ្យភូមិឃុំមានសុវត្ថភាពកូនចៅដែលដើរលេងយប់ ក៏អាចកាត់បន្ថយបានឪពុកម្ដាយក៏គ្មានក្ដីបារម្មណ៏ដែរ៕


































