ចាប់ខ្លួន​បុរស​២​នាក់​បន្លំ​ដឹក​សត្វព្រៃរ​ស់មាន​អណ្ដើក​បាន​៤០​គីឡូក្រាម​ពោះ​១២​គីឡូក្រាម​

0

​កំពង់ធំ​=​កាលពី​ព្រឹក​ម៉ោង​១០​និង​១៥​នាទី​ថ្ងៃទី​១៨ ខែ​មិនា​ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ស្វាយ​សហការ​ជា​មូ​យ​កំលាំង​នគរបាល​សេដ្ឋកិច្ច​ស្ទាក់​ចាប់បាន​រថយន្ដ​សាំ​យ៉ុង​មួយគ្រឿង​លួច​បន្លំ​ដឹក​សត្វព្រៃរ​ស់មាន អណ្ដើក ចំនួន​២៨​ក្បាល​ស្មើរ ៤០​គឺ​ឡូ​ក្រាម និង​សត្វ​Image31

ពោះ​សាំង​សឿរ​ចំនួន​០៨​ក្បាល ស្មើរ​១២​គឺ​ឡូ​ក្រាម ចេញពី​ស្រុក​ស្ទោង​មកដល់​ចំនុច​ភូមិ រ៉ូង ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ហើយ​ត្រូវបាន​ប្រគល់ជូន​សមត្ថ​កិច្ច​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ស្វាយ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើ​កំណត់ហេតុ​ចាត់​វិធា​ការ​តាមច្បាប់​។​
​បុរស​ទាំង​២​មានឈ្មោះ ផល្លី សារិទ្ធ អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​ជី​អាប់ ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង ខេត្តកំពង់ធំ​និង​ម្នាក់ទៀត ជា​តៃកុង​ឡាន ក្រោយពី​ធ្វើការ​ឃាត​ខ្លួន​ត្រូវបាន​ប​ញ្ចូ​ន​មក​ផ្នែក​រដ្ន​បាល​ព្រៃឈើ​ស្ទោង​ដើម្បី​ធ្វើ​កំណត់ហេតុ​និង​ធ្វើការ​ផាកពិន័យ ទៅតាម​ច្បាប់​៕
ប៊ុន​រិទ្ធី​

Image29