​យុវជន​៣​នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ឃឿន​សួនច្បារ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​

0

​ ​៖​យុវជន​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ខណៈ​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ឃឿនរ​ង្វ​ង​មូល​នាគ​បាញ់​ទឹក​កាលពី​វេលា​ម៉ោង ៣​និង ២០​នាទី រំលង​អា​ធ្រា​ត​ឈានចូល ថ្ងៃទី​១៩​ខែ​មិនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​សុធារស​កែង​ផ្លូវ​សី ហ​នុ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​
​ ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​៦​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សុធារស​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿនខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រ៉េ​ចង្កូត​ទៅបុក​និង​ឃឿន​រង្វង់ មូល​នាគ បាញ់ ទឹក​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់​២​នាក់​ស្រាល​ម្នាក់ ចំណែក ម៉ូតូ រង​ការខូចខាត​ផងដែរ​។​1
​ ​តាម​សំដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រួប​គេ​បាន​ជិះ​ម៉ូតូ​សេ​១២៥ ២​គ្រឿង មួយគ្រឿង​សេរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI-5750 ជិះ​គ្នា​៣​នាក់ និង​មួយ គ្រឿង​ទៀត​សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK-0911 ជិះ​គ្នា​៣​នាក់ ដែល​ទើបតែ​ចេញពី​ក្លឹប​រាំលេង​កំសាន្ត ក្នុង​បំណង​ត្រលប់​ទៅផ្ទះ ខណៈ​មកដល់​ចំណុច​កើត ហេតុ ដោយសារ​ស្រវឹង​បន្តិច​ផង​នោះ​ក៏​ជ្រុល​ឡើង​ឃឿន​សួនច្បារ​តែម្តង តែ​មិនមាន​ខូចខាត និង​ប៉ះពាល់​ដល់​នាក់​ដទៃ​ទេ​។​2
​ ​ក្រោយមក​គេ​សង្កេតឃើញ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​យក​ម៉ូតូ​ជនរងគ្រោះ​យក​ប៉ុស្តិ​មិន​ព្រម​ឲ្យ​វិញ​ទោះបី​ជនរងគ្រោះ​សុំ​រឺក៏​លន់តួ​យ៉ាងណាក៏ដោយ​។​គួ​បញ្ជាក់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិនបាន​ប៉ះពាល់ ទ្រព្យសម្បត្តិ រដ្ឋ​រឺ​ប៉ះ ដល់​នាក់​ដទៃ​ទេ​គឺ​ខូចខាត​ខាត​តែ​ម៉ូតូ​និង​នាក់​ជិះ​តែប៉ុណ្ណោះ​ហេតុអ្វី​បាន ជា​សមត្ថ កិច្ច យក​ម៉ូតូ​ជនរងគ្រោះ​យក​រក្សាទុក​មិន​ព្រម​ឲ្យ​វិញ​ដោយ​ម្ចាស់​នៅ​កន្លែងកើតហេតុ​។IMGP0744

ប្រជា ពល រដ្ឋ​ដែល​នៅក្បែរ​បាន​សួ​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច​យក​ម៉ូតូ​គេ​ទៅហើយ​មិន​ព្រម​ប្រគល់ ឲ្យ វិញ​ទាំង​មិនមាន​ប៉ះពាល់​ដល់​នាក់​ដទៃ​រឺក៏​សមត្ថកិច្ច​ចង់បាន​លាភ​សកា​រះ​ពី​ជនរងគ្រោះ​ទៀត​៕