រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់សំណងប្រមាណជាង ៧ ម៉ឺន យ៉ន់ដែលស្មើរនឹងប្រមាណ ១ ម៉ឺន ១ ពាន់ដុល្លារ ដល់គ្រួសារជនរងគ្រោះនីមួយៗ ដែល មានសមាជិកខ្លួនបានស្លាប់ក្នុងការទម្លាក់គ្រាប់បែកក្នុងខេត្ត យន់ណាន ស្ថិតនៅតំបន់ ភាគនិរតីប្រទេសចិនកាលពីចុងសប្តាហ៏កន្លងទៅនេះ។
ដោយឡែកចំពោះខាងភាគីចិនមិនទាន់បានចេញចំណាត់ការឆ្លើយតប ចំពោះសំណើរ របស់រដ្ឋាភិបាលមីយ៉ាន់ម៉ានេះនៅឡើយទេ ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី កំពុងបំពេញដំណើរទស្សនៈកិច្ចទៅកាន់ខេត្ត យន់ណាន ក្នុងគោលបំណងស្វែង យល់ពីស្ថានភាពជាក់ស្តែង និង ធ្វើការពិភាក្សាជាមួយអាជ្ញាធរក្នុងតំបន់ ទៅលើផែន ការរក្សាស្ថេរភាពតំបន់ព្រំដែនជាប់ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ។
គួររំលឹកថា កាលពីថ្ងៃសុក្រសប្តាហ៏មុននេះ យន្តហោះចម្បាំងប្រទេសមីយ៉ាន់ម៉ាមួយ គ្រឿងបានធ្វើការទម្លាក់គ្រាប់បែកនៅតំបន់ក្បែរក្រុង លីនកាង ខេត្ត យន់ណាន ដោយ បានបណ្តាលអោយប្រជាជនក្នុងតំបន់ ៥ នាក់បាត់បង់ជីវិត និង ប្រមាណ ៨ នាក់ផ្សេង ទៀតទទួល
រងរបួស ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ាបានធ្វើការបកស្រាយថា នេះគឺជាឧប ទ្ទវហេតុមួយ ដោយសារតែតំបន់ខាងលើនេះ មានទីតាំងស្ថិតនៅក្បែរតំបន់ឧទ្ទាមរបស់ មីយ៉ាន់ម៉ា ៕