ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីប្រកាសថ្កោលទោស ចំពោះការវាយប្រហារនៅសារៈមន្ទីរមួយកន្លែង ដែលបានសម្លាប់មនុស្សរហូតដល់ទៅ ២១ នាក់ ដែលក្នុងនោះរួមមាន៖ ជនជាតិជប៉ុន ៥ នាក់ ទុយនីស៊ី ២ នាក់ និង អូស្ត្រាលីម្នាក់ផងដែរ រួមជាមួយនឹងអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ។
ស្របពេលជាមួយគ្នានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបង្ហាញការ គាំទ្ររបស់ខ្លួនថា គ្មានក្រុមភេរវកម្មណាមួយអាចបង្អាក់ដំណើរឆ្ពោះទៅកាន់មាគាប្រជា ធិបតេយ្យរបស់ប្រទេសទុយនេស៊ីនោះឡើយ ហើយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ចន ឃឺរី ក៏បានកោតសរសើរចំពោះចំណាត់ការអន្តរាគមន៏យ៉ាងឆាប់រហ័ស របស់រដ្ឋាភិបាលទុយនេស៊ី ក្នុងស្ថានភាពដែលបានកើតឡើងហើយនេះដែរ ។
សូមបញ្ជាក់ថា ភ្ញៀវទេសចរណ៍នៅឯសារមន្ទីរជាតិ បាដូ ក្នុងទីក្រុងទុយនីស ដែលមាន ជនបរទេសជាច្រើនជាតិសាសន៍ដូចជា៖ អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ និង អេស្ប៉ាញជា ដើមនោះ ត្រូវបានក្រុមភេរវកម្មមួយបើកការបាញ់ប្រហារ និង ធ្វើការចាប់ចំណាប់ខ្មាន់ ប៉ុន្តែពួកគេត្រូវបានបង្ក្រាបភ្លាមៗទៅវិញ ដោយរហូតមកដល់ពេលនេះ នៅមិនទាន់មាន ក្រុមណាមួយចេញមុខទទួលខុសត្រូវ និង បង្ហាញពីគោលបំណងចំពោះការវាយ ប្រហារមួយនេះនៅឡើយ នោះទេ ៕