​សហរដ្ឋអាមេរិក​គ្រោង​នឹង​ចាត់វិធានការ​ការពារ​សុវត្ថិភាព​របស់​ឯកអគ្គ រដ្ឋទូត​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ជប៉ុន​

0

​ស្ថាន​ប័នរ​ដ្ឋ​សហរដ្ឋអាមេរិក​បានលើកឡើង​ថា ខ្លួន​នឹង​ចាត់វិធានការ​យ៉ាង តឹងរឹង​បំផុត ដើម្បី​ការពារ​ដល់​សុវត្ថិភាព​របស់លោក​ស្រី​ឯកអគ្គរដ្ឋទូត​ប្រចាំ ប្រទេស​ជប៉ុន ខា​រ៉ូ​លីន ខេន​ណេ​ឌី បន្ទាប់ពី​លោកស្រី​បានទទួល​រង​ការ​គំរាម គំហែង​សម្លាប់​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ដែល និយាយ​ជា​ភាសា​អង់គ្លេស ។​
​ស្របពេល​ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ស្ថាប័នរដ្ឋ​អាមេរិក លោកស្រី ជេន ផ្សារ​គី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កាលពី​ថ្ងៃ ពុធ ម្សិលមិញ​នេះ រដ្ឋា ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ក៏បាន​ទទួល​ព័ត៌មាន​ពី​ការ​គំរាម​គំហែង​កាន់តែ​ធ្ងន់ ធ្ង​រ​ឡើងៗ មកលើ​គណៈប្រតិភូ​ជាន់ខ្ពស់​អាមេរិក​ជាច្រើនរូប​ផ្សេង​ទៀតផង ដែរ ដូច្នេះ​សហរដ្ឋអាមេរិក និង រដ្ឋាភិបាល​ជប៉ុន​នឹងចូលរួម​1

បំពេញការងារ រួមគ្នា ក្នុង​គោលបំណង​ចាត់វិធានការ​កាន់តែ​តឹងរឹង​ទ្វេដង ដើម្បី​ពង្រឹង​ធានា សុវត្ថិភាព​នៅ​គ្រប់​តំបន់​ទាំងអស់ ខណៈដែល​ប្រតិបត្តិ​ស៊ើបអង្កេត​វែកមុខ ជនបង្ក​បាន​នឹង​កំពុង​ធ្វើឡើង​យ៉ាង​មមាញឹក ។​2
​គួរ​រំលឹក​ផងដែរ​ថា ចំណាត់ការ​រឹតបន្តឹង​ប្រព័ន្ធ​សុវត្ថិភាព​ដល់​មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិក​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ម៉ាក លី​ប​ភឺ​ត ត្រូវបាន​បុរស​ម្នាក់​វាយ ប្រហារ​ដោយ​កាំបិត​ក្នុង​ក្រុង​សេ​អ៊ូ​ល​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បណ្តាល អោយ​រូបលោក​ទទួលរង​របួស​ជាច្រើន​កន្លែង ៕