( ពត៌មានរូបភាព វីដេអូ) ខេត្តកំពង់ធំ៖ មានការភ្ញាក់ផ្អើលមួយនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤លើកំណាត់ផ្លូវ ជាតិលេខ៦អាចំនុច ក្រោមស្ពានអុកតាអោនស្ថិតក្នុងភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុកមានសាកសព្វនិងម៉ូតូនៅជិតគ្ន ករណីដែលមានការភ្ញាក់ផ្អើលខាងលើនេះពីដំបូងឡើយប្រជាពលរដ្ឋនាំគ្នាសន្និដ្ឋានថាជាករណីឃាត កម្មដោយសារជនរងគ្រោះគឺជាសកម្មជនរបស់គណៈបក្សប្រឆាំង!.
បន្ទាប់ពីខាងសមត្ថកិច្ចជំនាញ ខាងគ្រូពេទ្យ អាជ្ញាធរឃុំ ព្រមទាំងសាច់សារលោហិតនៃសពបានមកដល់ ធ្វើការស្រង់សាកសពមកលើគោក រួចធ្វើកោស្យលវិច្ឆ័យទៅទើបដឹងច្បាស់ប្រាកដថា!ជនរងគ្រោះឈ្មោះ ហ៊ី សំណាង ភេទប្រុស អាយុ៤២ឆ្នាំ មានមុខរបរជាថៅកែឡអិដ្ឋក្បឿង និងស្នាក់នៅភូមិពោធិខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុកក្បែរកន្លែងកើតហេតុ
ខាងលើនេះ គឺជាករណីគ្រោះថ្នាក់ចរាចរណ៏ ជិះម៉ូតូស្រវឹង ធ្លាក់ថ្នល់ពីចំនុចគៀនគល់ស្ពាន មកខាងក្រោម បោកក្បាល ផុងលលា ធ្លាក់ចូលទៅក្នុងទឹកទាំងមនុស្សនិងម៉ូតូម៉ាកគុប៧០ជ្រុងអាគុយស្ងួតពណ៌ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ1S7144 បណ្តាលឲ្យជ្លក់ទឹកស្លាប់តែម្តងទៅ!ហើយក៏មិមែនជារឿងឃាតកម្មនោះទេ! តាមប្រភពពត៌មានពីសាច់ញាតិ និងមិត្តភ័ក្កនិយាយថា!ជនរងគ្រោះឈ្មោះ ហ៊ី សំណាង ជាថៅកែឡអិដ្ឋក្បឿង បច្ចុប្បន្ន ឡអិដ្ឋរបស់គាត់នេះឈប់តំណើការ១រយៈ
មកហើយ ចំណែករូបគាត់បន្ទាប់ពីមាន បញ្ហាបន្តិចបន្តួចជាមួយគ្រូសារមក ភរិយារបស់គាត់បានទៅនៅឯស្រុកកំណើតខេត្តកំពង់ចាម គាត់ស្នាក់នៅចាំយាមឡរតែម្នាក់ឯង ជារៀងរាល់ថ្ងៃរូបគាត់តែងតែដើរលេងផឹកស៊ីរហូតដល់យប់រំលងអាធ្រាតទើបវិលត្រឡប់មកកន្លែងស្នាក់នៅខាងលើវិញ!ចំណែកករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះ ក៏គ្មានអ្នកណាម្នាក់ដឹងថាវាកើតឡើងនៅវេលាម៉ោងប៉ុន្មាននោះដែរ!ពីព្រោះនៅជិតកន្លែងកើតហេតុគ្មានផ្ទះប្រជាពលរដ្ឋនោះទេ!ទាល់តែវេលា
ម៉ោងជាង៧ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ ទើបគេប្រទះឃើញសាកសព្វនិងម៉ូតូនៅក្នុងទឹកខាងក្រោមស្ពានធ្វើឲ្យមានការភ្ញាក់ផ្អើលមនុស្សឈូរឆរចោមរោមមើលតែម្តងទៅ!