​សិស្សសាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ម្នាក់​រងរបួស​ធ្ងន់​ ​ដោយ​រថយន្ត​កាមរី​គូថ​ហើម​បើក​ជែង​រថយន្ត​មួយគ្រឿង​ទៅបុក​រូបនាង​

0

​កំពង់ឆ្នាំង​៖ កុមារី​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍​មួយ ពេលដែល​រថយន្ត​កាម​រី​មួយគ្រឿង​បើ​កជែងគ្នា​ទៅបុក​កុមារី​រងគ្រោះ​កំពុង​ជិៈ​កង់​ចេញពី​សាលារៀន​។​ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែ​មិនា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច​មុខ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត​ស្ថិតនៅ​ក្នុងភូមិ​ស្រែព្រីង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ក្រុង​កំពង់ឆ្នាំង​បាន​និយាយថា​៖​កុមារី​រងគ្រោះ មានឈ្មោះ សួន រ​ត្ន័​រង្សី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​សិស្ស​រៀន​ថ្នាក់​ទី ៧ នៅ​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ។​DSC06613

ចំណែក​រថយន្ត​ម៉ាក​កាមរី​គូថ​ហើម​មិន​ស្គាល់​ស្លាក​លេខ​មុនពេល​កើតហេតុ​រថ​
​យន្ត​ខាងលើ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ លុះ​មកដល់​ចំណុច​កើត​ហេ​ត​បាន​ជែង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក្នុង​ដំណើរ​ស្រប ទិស​គ្នា​ហើយ​ជ្រុល​ទៅបុក​កុមារី​រងគ្រោះ​អូស​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ដែល​កំពុង​ជិះ​កង់​ចេញពី​

សាលារៀន​បណ្តាលអោយ​នាង រងគ្រោះ​រងរបួស​ធ្ងន់ ចំណែក​កង់​បាន​ខ្ទេច​ទាំងស្រុង ក្នុងពេល​កើតហេតុ​រថយន្ត​បង្ក​ដែល​បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​បាន​បើក​រត់​គេចខ្លួនបាត់​។​DSC06623
​ ​កុមារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កំពង់ឆ្នាំង​ទូរស័ព្ទ​ហៅ​រថយន្ត​របស់​មន្ទីរ​ពេទ្យ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ហើយក៏​បានប្រកាស​តាម​វិ​ទ្យ​ទាក់ទង​ទៅតាម​បណ្តា​ស្រុក​ក្នុង​ខេត្ត ដើម្បី​ជួយ​ស្ទាក់ចាប់​រថយន្ត​បង្ក​ផងដែរ​តែ​រក​មិនឃើញ​ឡើយ​៕