រថយន្ដ​ដឹក​ដំឡូង​ម៉ី​បុក​ជា មួយ រថយន្ដក្រុង​វៀតណាម ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល ១១​នាក់​

0

 

​ក្រចេះ ៖​រថយន្ដ​ដឹក​ដំឡូង​មួយគ្រឿង បាន​បុក​ជាមួយ​រថយន្ដក្រុង របស់​ក្រុមហ៊ុន​វៀតណាម បណ្ដាលឱ្យ​ស្លាប់​ព្រូ​រថយន្តក្រុង​ម្នាក់ និង​អ្នករួមដំណើរ​១១​នាក់ រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា នៅ​ចំណុច​គីឡូម៉ែត្រ​៨៨​ស្ថិតក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដក្រុង​មួយគ្រឿង ដែល​ដឹក​អ្នកដំណើរ ជា​ជនជាតិ​វៀតណាម ចេញពី​ទីរួមខេត្ដ ក្រចេះ លុះ​ពេលមកដល់ ចំណុចកើតហេតុ​ក៍ បាន​បុក ជាមួយ​រថយន្ដ​ដឹក​ដំឡូង លាន់​ដូចរ​ន្ទ បណ្ដាលឱ្យ​ព្រូ​រថយន្ដក្រុង ស្លាប់ រីឯ​អ្នកបើករថយន្ដ​ជា ជនជាតិ​វៀត ណា​ម​រងរបួស ដាច់​ជើង ឯ​អ្នកជិះ​នៅលើ​រថយន្ដ​ចំនួន​១១​នាក់ រងរបួស​ធ្ងន់​ស្រាល ។​IMG-20150319-WA0016_resized

​លោក ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល​បានអោយដឹងថា​សម្រាប់​ស​ព​ជនរងគ្រោះ ឈ្មោះ​វៀង ថា​ញ់​គាង អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​វៀត គឺ​បាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក ទទួលយក​ទៅធ្វើ បុណ្យ តាម​ប្រពៃណី ចំណែក​អ្នករងរបួស​ធ្ងន់​៤​នាក់ និង​របួសស្រាល​៧​នាក់​បញ្ចូនទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ហើយ​រថយន្ដ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​កំពង់​រក​រថយន្ត​ស្ទួ​ចនាំ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល ដើម្បី​រង់ចាំ​ការ​ដោះ ស្រាយ​បន្ដទៀត ។IMG-20150319-WA0013_resized IMG-20150319-WA0009_resized