ស្ទឹងត្រែង៖ប្រជាពលរដ្ខជាង៦០០គ្រួសារនៅឃុំអូរស្វាយស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងស្នើឲ្យអាជ្ញាធរខេត្តសាងសង់ស្ពានថ្មីចំនួនពីរជំនួសស្ពានយោលចាស់ដែលបច្ចុប្បន្នកំពុងពិបាកក្នុងការធ្វើចរាចរណ៏ឆ្លងកាត់។
ក្នុងឱកាសចុះពិនិត្យស្ពានយោល នៅឃុំអូរស្វាយកន្លងមកថ្មីៗនេះប្រជាពលរដ្ឋបាននាំគ្នាសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ក្នុងខេត្ត ឲ្យជួយស្ថាបនាស្ពានឈឺឬស្ពានបេតុងជំនួសវិញ ដោយមូលហេតុស្ពានយោលនេះ លំបាកធ្វើដំណើរ មានប្រជាពលរដ្ឋឆ្លងកាត់ធ្លាក់ ធ្វើឲ្យពិការក៏មានកន្លងមក ។
លោក រតន្ន៍ ស៊ុន តំណាងឲ្យប្រជាពលរដ្ឋបញ្ជាក់ថា ៖ ពួកគាត់សំណូមពរឲ្យអាជ្ញាធរខេត្តសាងសង់ស្ពានថ្មីជំនួសវិញ សំរាប់ធ្វើចរាចរណ៏សព្វថ្ងៃ កុំឲ្យជួបការលំបានដូចកន្លងមក ទី១វាពាក់ពន្ធ័ទៅលើបញ្ហាសុខភាពជាពិសេសបញ្ហាស្ត្រីដែលឆ្លងទន្លេ ទី២ម៉ូលំបាកក្នុងការឆ្លងកាត់ របស់សិស្ស អញ្ចឹងគាត់នៅតាមកោះគាត់មានផលលំបាកជាច្រើន គាត់ម៉ូអញ្ជឹងជួនកាលមានសិស្សជិះកង់ ជិះម៉ូតូអញ្ចឹងស្ពានអត់ល្អ អត់ដំណើរការបានទាក់ធ្លាក់ទៅដល់បាតអូរ នេះបញ្ហា
ទី២ហើយបញ្ហាទី៣ទៀត កាត់ដឹកនាំផលិតផលកសិកម្មរបស់គាត់ផ្ទាល់មានដូចជាដំឡូង ក្រូច ក្រូចឆ្មា ក្រូចពោធិសាត់របស់ទាំងអស់នេះសិទ្ធតែទី១ចេញទៅខេត្តទី២ទាក់ទងជាមួយប្រទេសឡាវ បានអញ្ចឹងជាសំណូមពររបស់ប្រជាពលរដ្ឋ ទទូចហើយទទូចទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយស្ពានយោលនេះឲ្យក្លាយទៅជាស្ពានមានសុវត្ថិភាព។
លោកកុល សំអុលអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៏គាំទ្រដល់ការស្នើសុំឲ្យសាងសង់ស្ពានទាំងពីរនេះពីព្រោះទិសដៅរបស់ខេត្ត និងធ្វើការអភិវឌ្ឍន៏ផ្លូវ ស្ពាន នៅតាមភូមិឃុំទៅតាមផែនការ និងទិសដៅដែលបានលើកឡើង ក្នុងឆ្នាំ២០១៥ហើយមន្ទីរអភិវឌ្ឍន៏ជនបទ ចាត់ចែងឲ្យមន្ត្រីបច្ចេកទេស ចុះមកធ្វើការសិក្សា និងរៀបចំសាងសង់ជូនប្រជាពលរដ្ឋឲ្យបានឆាប់ ។
លោកមិញ ស៊ីចាយ ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តប្តេជ្ញាទទួលយកនូវគម្រោងការនេះ ហើយនិងចាត់ចែងឲ្យមន្ត្រីជំនាញចុះទៅធ្ចើការសិក្សា ទៅតាមស្ថានភាពជាក់ស្តែង ដើម្បីសាងសង់ស្ពានឈឺ ជំនួសស្ពានយោល ដើម្បីសំរួលដល់ការធ្វើចរាចរណ៏ជូនប្រជាពលរដ្ឋកុំឲ្យ ជួបការលំបាកដូចសព្វថ្ងៃ ដោយសាស្ថានភាពនេះវាទ្រុឌទ្រោមខ្លាំងហើយយើងលើកគម្រោងជាស្ពានឈើឡើងវិញបើយើងធ្វើស្ពានបេតុងត្រូវចំណាយថវិការច្រើនអញ្ចឹងស្ពានទីនេះការឆ្លងកាត់ទៅខាងមុខនោះគឺមួយភូមិទេអញ្ចឹងទេយើងសិក្សាជាលក្ខណៈស្ពាមឈើ។
សូមបញ្ជាក់ថា៖ស្ពានយោលទាំងពីរនេះទីមួយមានប្រវែង៧៥ម៉ែត្រទីពីមានប្រវែង៥៥ម៉ែត្រដែលផ្តួចផ្តើមកសាងឡើងពីចៅអធិការវត្តអូរស្វាយរួមនិងអាជ្ញាធរប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្នតាំងចាប់ឆ្នាំ២០០២មក ហើយបច្ចុប្បន្នចាស់ទ្រុឌទ្រោមត្រូវការសាងសង់ថ្មីឡើងវិញ៕



































