​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាលអោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​នឹង​ស្រាល​

0

​ ​នារី​ម្នាក់​រងរបួស​បាក់ជើង​ម្ខាង​នឹង​យុវជន​២​នាក់​រងរបួស​ធ្ងន់​នឹង​ស្រាល​ត្រូវបាន​រថយន្ដ​សារ​ម៊ុ​យ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខ​ណះ​ដែល​ពួកគេ​បាន​ជឹះ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង​ត្រង់ចំណុច​ផ្លូវកែង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​យប់​ថ្ងៃទី​១៨​ខែ​មិនា​ឆ្នាំ​២០១៥​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០​កែង​នឹង​ផ្លូវ​លេខ​១៤៣​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២​ខណ្ឌ​ចំកា​មន​។​1
​តាម​ប្រភព​ពត៍​មាន​ពី​សាក្សី​នៅនឹងកន្លែង​កើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​មាន​យុវជន​ម្នាក់​នឹង​នារី​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​CBR ពណ៍​សរ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CL 6254 ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​៣១០​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ មក ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​យុវជន​ម្នាក់ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស្កុប​ពី4

ពណ៍ ផ្កាឈូក​លាយ​សរ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CH 9428 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៤៣​ទិស ដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូចគ្នា​ក៏​ជ្រុល​ទៅបុក​គ្នា​ពេញទំហឹង​បណ្ដាលអោយ​ដួល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់​ស្រាល នឹង​នារី​ម្នាក់​បាក់ជើង​ម្ខាង​ត្រូវបាន​រថយន្ដ​សាមុយ​ដឹក យក ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ហើយ​ម៉ូតូ​បាន​ផ្លោង​ទៅបុក​នឹង​ទ្វារផ្ទះ​ប្រជា​ពលរ​ដ្ធ​ដែល​នៅ​ជិត​នោះ​បណ្ដាលអោយ​រង​ការខូចខាត​យ៉ាងដំណំ​។​3
​ ​ក្រោយ​កើតហេតុ​កំលាំង​សម្ថ​តិ​កិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង​នឹង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រងចាំ​ធ្វើការ​ដោះស្រាយ​នៅពេល ក្រោយ​៕