រថយន្ត​ដឹកទំនិញ​រត់​ព័ន្ធ​ប្រតិកម្ម​ចំពោះ​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ដាក់​ប៉ុស្តិ៍​ជជុះ​ច្រើន​កន្លែង​ជំរិត​ទារប្រាក់​ពី​ពួកគាត់​

0

​ខេត្តបន្ទាយមានជ័យ​៖​រថយន្ត​ដឹកទំនិញ​រត់​ព័ន្ធ​ដឹកទំនិញ​ចេញពី​ក្រុង​ប៉ោយប៉ែត​បាននាំគ្នា​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​ក្រសួង​ដាក់​ប៉ុស្តិ៍​ជជុះ​៣​កន្លែង​ជម្រិត​ទារលុយ​ច្រើន​ហួសហេតុ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ រថយន្ត​ដឹកទំនិញ​រត់​ព័ន្ធ​បាន​ប្រាប់ថា​អ្នក​ដែល​imageរកស៊ី​ដឹកទំនិញ​កំពុង​ជួប​ផល​លំបាក់​យ៉ាងខ្លាំង​ដែល​ដឹកទំនិញ​ចេញពី​ទីក្រុង​ប៉ោយប៉ែត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦​ក្នុង​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ប៉ុស្តិ៍​ជជុះ​ដែល​ខ្លាំងជាងគេ​គឺមាន​ប៉ុស្តិ៍​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ដែលមាន​ចំនួន​៣​ប៉ុស្តិ៍​កំពុង​ឈរជើង​តាមផ្លូវ​ជាតិ​លេខ​៥​រួមមាន​ទី​១​នៅ​ចំណុច​ភូមិ​បានណ​យ​សង្កាត់​ទឹក​ផ្លា​ក្រុង​សិរីសោភ័ណ ទី​២​ចំណុច​ភូមិ​គោក​ទំលាប់​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​និង​ផ្លូវជាតិ​លេខ​៦​និង​ទី​៣​ចំណុច​ភូមិ​សាលា​ក្រៅ​សង្កា​ត់បុ​ស្បៅ​ក្រុង​សិរីសោភ័ណ​។ រថយន្ត​ដឹកទំនិញ​រត់​ព័ន្ធ​បានបញ្ជាក់​ទៀតថា​ទំនិញ​ដែល​ទិញ​នាំចូល​តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត​គឺជា​ទំនិញ​ដែល​ត្រូវបាន​បង់ពន្ធ​នាំចូល​រួចរាល់​និង​មាន​ឯកសារ​ត្រឹម​ត្រូវតែ​ពេលដែល​ដឹក​នាំចូល​ត្រូវបាន​ប៉ុស្តិ៍​ជជុះ​ចំនួន​៣​កន្លែង​របស់​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​ក្រសួង​បាន​គំរាម​ទា​លុយ​ដឹក​រថយន្ត​១​បាំង​កន្លះ​និង​២​បាំង​ត្រូវ​បានកំណត់​បង់លុយ​ពី​ចំនួន​៥​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល​បើ​មិន​បង់​គឺ​ចាប់​ទំនិញ​តែម្តង​តែម្តង​។​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ធ្លាប់បាន​ព្រមាន​ម្តង​ជា​ពីរដង​រួចមកហើយ​ចំពោះ​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រសួង​ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​ជម្រិត​ទា​ប្រាក់​ពី​អ្នករកស៊ី​ស្របច្បាប់​ឈប់​ឲ្យ​ធ្វើ​សកម្មភាព​បែបនេះ​បន្តទៅទៀត​។image ប៉ុន្តែ​ពួកគេ​ហាក់​មិន​យក​ត្រចៀក​ស្តាប់​នោះឡើយ ហើយ​បន្តធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ទំនិញ​ដដែល​បើទោះជា​ត្រូវបាន​បង់ពន្ធ​រួចរាល់​ក៏ដោយចុះ ៕​គង្គា