កំពង់ឆ្នាំង៖ ជនដៃដល់ជាសិស្សម្នាក់ត្រូវបានសមត្ថកិច្ចន ចាប់ខ្លួននៅក្នុងថ្នាក់នៃវិទ្យាល័យព្រះបាទសុរាម្រឹតនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥ បន្ទាប់ពីជនដៃដល់រូបនោះបានកាន់ដាងសាំម៉ូរ៉ៃជិះម៉ូតូកាប់ទៅលើជនរងគ្រោះជាសិស្សវិទ្យាល័យក្រុង
កំពង់ឆ្នាំងម្នាក់ អោយគេរបួសក្បាលធ្ងន់ធ្ង រនិងដេរជាច្រើនថ្នេរ កាលពីព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥គឺមុនពេលចាប់ខ្លួន១ថ្ងៃ នៅពេលជនរងគ្រោះ ជិះម៉ូតូចេញពីវិទ្យាល័យមកផ្ទះវិញ។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ ជនដៃដល់រូបនោះមានឈ្មោះ ម៉េត វឿនវិវឌ្ឍន៏ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ F នៃវិទ្យល័យព្រះបាទសុរាម្រឹតនិងមានទីលំនៅ ភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
លោកអធិការរងបានរំលឹកអោយដឹងថា៖កាលពីវេលាម៉ោង១១ និង ១៥នាទីព្រឹក ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៥ ជនដៃដល់ឈ្មោះ ម៉េត វឿនវិវឌ្ឍន៏ និងបក្សពួក ៥-៦នាក់ទៀតបានជិៈម៉ូតូទៅដេញកាប់ជនរងគ្រោះជាសិស្សឈ្មោះ ផន លឹមហ៊ួ អាយុ១៨ឆ្នាំ មានទីលំនៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ជាសិស្ស ថ្នាក់ទី១១ D វិទ្យាល័យក្រុងកំពង់ឆ្នាំង ពេលដែលជនរងគ្រោះជិៈម៉ូតូត្រឡប់ចេញពីវិទ្យាល័យទៅផ្ទះវិញ បណ្តាលអោយគេរងរបួសបែកក្បាលធ្ងន់ធ្ងរ ឈាមហូរជោគខ្លួន ហើយត្រូវបានមិត្តភក្រ័ដឹកមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះនិងគ្រូពេទ្យខេត្តបានថ្នេរលើមុខរបួសរយះប្រមាណ៧សង្ទីម៉ែត្រ។
ក្រោយពេលកាប់ជនរងគ្រោះហើយ ជនដៃដល់និងបក្ខពួកបាននាំគេចខ្លួនបាត់។ ប៉ុន្តែដោយមានសាក្សី ស្គាល់មុខជនដៃដល់ច្បាស់ ទើបសមត្ថកិច្ចស្រាវជ្រាវយ៉ាងល្អិតល្អន់ និងឈានដល់ការចាប់ខ្លួនគេនៅក្នុងថ្នាក់រៀនតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ រូបគេពិតជាបានកាប់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ពិតមែន មូលហេតុគឺបណ្តាលមកពីសិស្សវិទ្យាល័យក្រុងកំពង់ឆ្នាំងមួយក្រុមជាង១០នាក់ នៅម៉ោងប្រមាណ១០និង៣០ ថ្ងៃទី១៨ ខែមិនា បានចូលទៅវាយសិស្សវិទ្យាល័យសុរាម្រឹតនិងរូបគេមុននៅតារាងប៉ាល់ទាត់ខាងក្រោយវិទ្យាល័យ ទើបរូបគេនិងបក្សពួក៥-៦ នាក់នាំគ្នាជិះម៉ូតូទៅកាប់សងសឹកវិញ ។
ប៉ុន្តែសមត្ថកិច្ចបាននិយាយថា៖ ការកាប់សងសឹកទៅលើជនរងគ្រោះ គឺមិនចំគូរទំនាស់របស់ខ្លួននោះឡើយ គឺជនរងគ្រោះមិនបានធ្វើសកម្មភាទៅវាយពួកគេមុននោះឡើយ។ជនដៃដល់ និងវត្ថុតាងកាំបិតសាម៉ូរ៉ៃមួយដើមដែលគេកាប់ហើយក្រវាត់ចោល ត្រូវបានសមត្ថិកិច្ចកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងបន្ថែមតាមនិតិវិធី បញ្ជូនខ្លួនបន្តទៅតុលាការខេត្ត ឃុំខ្លួននិងផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕




































