​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ជាង​២០០០​នាក់ ដើម្បី​ការពារ​ភរិយា របស់លោក​ប្រធានាធិបតី​អាមេរិក​ក្នុងពេល​បំពេញ​ទស្សនៈកិច្ច​ខេត្តសៀមរាប

0

 

​សៀមរាប មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ថា​គេ​កំពុង​ដាក់ពង្រាយ​កម្លាំង​សន្តិសុខ​ចំនួន​ជាង​២០០០​នាក់ ដើម្បី​ការពារ​ដំណើរ​ទស្សនៈកិច្ច របស់​អ្នកស្រី មី​សែ​ល អូ​បា​ម៉ា​(Michelle OBAMA)​ជា​ស្ត្រី​ទី​១ របស់​សហរដ្ឋអាមេរិក ទៅកាន់​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២​ខែមីនា​។​P1060907
​ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួលបន្ទុក​សេនាធិការ គឺ​លោក​ក័ន សម្បត្តិ​។​លោក​មានប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី​២០​ខែមីនា​ថា កម្លាំង​សន្តិសុខ​របស់​ខេត្តសៀមរាប ព្រមទាំង​ខ្លះ​មកពី​ទីក្រុង​ភ្នំពេញ​ផង បានដាក់​ពង្រាយ​នៅតាម​គោលដៅ សំខាន់ៗ ដើម្បី​ការពារ​សុវត្ថិភាព​របស់​អ្នកស្រី មី​សែ​ល អូ​បា​ម៉ា ជា​ភរិយា​របស់លោក​ប្រធានាធិបតី សហរដ្ឋអាមេរិក ។​

P1060910

((​មាន​កម្លាំង​កងរាជអាវុធហត្ថ អង្គរក្ស​និង អង្គភាព​ខ្ញុំ ក្នុង​តំបន់​(A) ប៉ូលីស​បេ​តិក​ភ័​ណ្ឌ​និង​ទេសចរណ៍ ។​ដោយឡែក​ក្នុង​តំបន់​(B)​ជា​ភូមិសាស្ត្រ​កងទ័ព មាន​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តសៀមរាប កម្លាំង​កងពល និង​កម្លាំង​យោធភូមិភាគ​ទី​៤))​។​
​កម្លាំង​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ជាច្រើន​ទៀត ក៏បាន​បញ្ជូនមក​សហ​ការ​ជាមួយ​កម្ពុជា ដើម្បី​ការពារ​ដំណើរ​ទស្សនៈកិច្ច របស់​អ្នកស្រី មី​សែ​ល អូ​បា​ម៉ា នៅក្នុង​ខេត្តសៀមរាប​នេះដែរ​។​
​ចាប់តាំងពី​ព្រឹក​ថ្ងៃទី​២០​ខែមករា​កម្លាំង​សន្តិសុខ​ជាច្រើន​បានដាក់​ពង្រាយ នៅក្នុង​ទីក្រុង​សៀម​តាំងពី​ព្រលានយន្តហោះ តាម​ដងផ្លូវ​សំខាន់ៗ​និង​កន្លែង​ជាច្រើន​ទៀត ដែល​អ្នកស្រី អូ​បា​ម៉ា​ត្រូវ​ទៅ​បំពេញ​ទស្សនៈកិច្ច​។​

P1060911
​បន្ថែម​លើ​នេះ អ្នកយក​ពត៌មាន​គ្រប់​អង្គភាព ត្រូវបាន​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​តម្រូវឱ្យ​ចុះឈ្មោះ​និង​បំពេញ​ប្រវត្តិរូប មុន​និង​អនុញ្ញាតិ​ឱ្យចូល​ទៅយក​ពត៌មាន ក្នុង​ព្រឹត្តិការណ៍​នៃ​ដំណើរ​ទស្សនៈ កិច្ច របស់​ភរិយា​ប្រធានាធិបតី អាមេរិក​នេះ​៕

P1060912