ក្រុមអ៊ិសស្លាមបង្កើតរដ្ឋ IS បានទទួល យកពាក្យស្បថស្មោះត្រង់របស់ក្រុមបូ គោហារ៉ាមនៅប្រទេសនីហ្សេរីយ៉ាក្នុង ការរួមដៃគ្នាបង្កើតទៅជាអាណាចក្រ អ៊ិះស្លាមដ៏រឹងមាំ។ ការបង្កើតសម្ព័ន្ធមិត្ដ “បិសាច” នេះបង្កការគំរាមកំហែង យ៉ាងខ្លាំងដល់សន្ដិសុខសណ្ដាប់ធ្នាប់ទាំងមូល
កាលពីពេលកន្លងមកថ្មីអ្នកនាំពាក្យ ក្រុម IS បានបញ្ជាក់ថា មេដឹកនាំរបស់ ខ្លួនបានទទួលយកពាក្យស្បថរបស់មេដឹក នាំបូគោហារ៉ាម ហើយការទទួលយក នោះក៏បង្ហោះតាមប្រព័ន្ធអ៊ីនធើណេត ទៀតផង ។
ការរួមបញ្ចូលគ្នាធ្វើឱ្យក្រុមភេរវកម្ម កាន់តែមានកម្លាំងច្រើនឡើងបង្កប់ខ្លួន នៅគ្រប់ទិសទីជុំវិញពិភពលោកធ្វើឱ្យ ពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងដល់សន្ដិសុខ សុវត្ថិភាពរបស់ខ្លួន ។ ប្រទេសដែលបាន ចូលរួមសម្ព័ន្ធមិត្ដប្រឆាំងក្រុមអ៊ិមស្លាម សុទ្ធសឹងតែទទួលការគំរាមកំហែងវាយ ប្រហារពីកម្លាំង IS បាបបង្កប់ខ្លួននៅ ទីនោះ ដូចជាអូស្ដ្រាលី បារាំងជាដើម។
បើសហគមន៍អន្ដរជាតិពិសេសគឺ អាមេរិកនិងសម្ពន្ធមិត្ដនៅតែពន្យាពេលវាយប្រហារកម្ចាត់ក្រុម IS នោះនៅ ពេលដ៏ខ្លីខាងមុខពេលក្រុមនោះមាន កម្លាំងសព្វាវុធគ្រប់គ្រាន់អាចនឹងវាយ ប្រហារដណ្ដើមទឹកដីយ៉ាងធំមកគ្រប់ គ្រងជាមិនខាន ៕